ព័ត៌មានជាតិ
នាយកដ្ឋាននគរបាលការពារ ទទួលស្គាល់បញ្ហាមន្ត្រីរបស់ខ្លួនមួយចំនួន និងអះអាងលុបបំបាត់ការសុំពីភ្ញៀវឱ្យបាន
នាយកដ្ឋាននគរបាលការពារ នៃក្រសួងមហាផ្ទៃ នៅថ្ងៃច័ន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ បានចេញលិខិតទទួលយកនូវការរិះគន់កែលម្អរបស់បុគ្គលមួយរូប តាមរយៈការផុសផ្សាយដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើគេហទំព័រហ្វេសប៊ុក។
ក្នុងលិខិតគោរពជូន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលការពារ បានទទួលស្គាល់លើបញ្ហាមន្ត្រីរបស់ខ្លួន និងអះអាងពង្រឹងលើការគ្រប់គ្រង អប់រំ និងណែនាំមន្ត្រីក្រោមឱវាទ មិនឱ្យមានការសុំកាហ្វេ ឬបារីពីភ្ញៀវ ដែលមានកិច្ចការត្រូវចូលក្រសួង ជាបន្តទៀត។

ក្រោយពីលោក ខៀវ កាញារឹទ្ធ បានផុសផ្សាយសំណូមពររបស់ពលរដ្ឋម្នាក់ ពាក់ព័ន្ធនឹងអ្នកប្រចាំការយាមមាត់ច្រក ចេញ-ចូល សុំកាហ្វេឬបារី ពីពលរដ្ឋ ក្នុងការដោះដូរដើម្បីបានចូលក្រសួង កាលពីពេលថ្មីៗនេះមករួមមក នាយកដ្ឋាននគរបាលការពារ នៅថ្ងៃនេះ ក៏បានចេញលិខិតគោរពជនជាសាធារណៈ ដែលមានខ្លឹមសារបញ្ជាក់ដោយទទួលស្គាល់ថា កន្លងមក ពិតជាមានបញ្ហាដូចការលើកឡើងខាងលើនេះមែន។ ហេតុនេះ នាយកដ្ឋាននគរបាលការពារ ទទួលយកនូវការរិះគន់កែលម្អនេះដោយក្តីរីករាយ និងបានបញ្ជាក់ដែរថា អង្គភាពក៏បានធ្វើការអប់រំ ណែនាំ និងដាក់វិន័យកងកម្លាំងនគរបាលជាតិរួចហើយដែរ។
ក្នុងលិខិតនេះ នាយកដ្ឋាននគរបាលការពារ អះអាងថា នឹងខិតខំអប់រំ ណែនាំ ដល់មន្ត្រីក្រោមឱវាទ ដែលយាមប្រចាំការ ច្រកចេញ-ចូល ទាំងក្រសួងមហាផ្ទៃ ក៏ដូចជាកន្លែងផ្សេងៗទៀត ដោយលុបបំបាត់ឱ្យបាននូវការសុំ កាហ្វេ ឬបារីពីភ្ញៀវ ដែលមានកិច្ចការត្រូវចូលក្រសួង។
គួររំលឹកថា ថ្មីៗនេះ លោក ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផុសផ្សាយអត្ថបទមួយ នៅលើគេហទំព័រហ្វេសប៊ុករបស់លោក ដែលមានខ្លឹមសារថា “អរុណសួស្តី លោកពូជាទីគោរពរបស់ក្មួយ ក្មួយសង្ឃឹមថាថ្ងៃណាមួយ លោកពូនឹងបានឃេីញសារមួយនេះ ពេលលោកពូចូលរួមប្រជុំជួបក្រសួងធំៗ លោកពូជួយលេីកមតិកែលម្អ មាត់ច្រកចេញចូលក្រសួង កុំឲ្យបងៗពូៗអ្នកប្រចាំការយាមមាត់ច្រកចេញចូល សុំកាហ្វេ បារី ប្រជាជនដោះដូរនឹងការចូលក្រសួង ដេីម្បីបានដាក់ពាក្យបណ្តឹងនានាអី ប្រជាជនកំពុងមានទុក្ខរត់រករដ្ឋជួយ ប៉ុន្តែបែរជាអ្នកប្រចាំការមាត់ច្រកស្តីឲ្យបន្ថែមទៀតរឿងសុំកាហ្វេមិនបាន (ទោះប្រជាជនខំតំកល់អត្តសញ្ញាណប័ណ្ណអោយតាមច្បាប់រដ្ឋកំណត់ដេីម្បីបានចូលហេីយនៅគាត់មិនសុខចិត្តស្តីបន្ទោសឲ្យហេតុផលមិនសមរម្យ) ក្មួយមិនស្តាយ ១ម៉ឺនរៀល-២ម៉ឺនរៀលទេ តែក៍មិនឲ្យដាច់ខាតព្រោះជាទម្លាប់មិនល្អតកូនតចៅ បេីលោកពូបានឃេីញសារនេះ សូមលោកពូជួយផុសអំពីច្បាប់ចេញចូលគ្រប់ក្រសួងដេីម្បីឲ្យប្រជាជនយល់ដឹង និងក្លាហានបានចេញចូលទៅដាក់ពាក្យបណ្តឹងរឿងតូចរឿងធំស្រួល ព្រោះមិនត្រូវចំណាយអស់ប្រាក់បន្ថែមលេីសេវាផ្សេងៗទៀត (ជូបផ្ទាល់ល្ងាចម្សិលមិញក្រសួងមហាផ្ទៃ) កន្លែងដែលចាប់ជប់ខិលខូច ប៉ុន្តែបែរជាជូបរឿងបែបនេះ
សូមលោកពូអនុគ្រោះប្រសិនបេីក្មួយនិយាយខុសដោយប្រការណាមួយ ជូនពលោកពូសុភាពល្អ
Mei Ei” ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥២ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


