Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីនៈ មើលព័ត៌មានបំភ័យ និងប្រឌិតជាប្រចាំនាំឱ្យកើតជំងឺផ្លូវចិត្ត

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់កុំឱ្យប្រជាពលរដ្ឋចំណាយពេលវេលាទៅមើលព័ត៌មានរន្ធត់ ព័ត៌មានប្រឌិត ដែលវាអាចបណ្តាលឱ្យកើតជំងឺផ្លូវចិត្តមិនដឹងខ្លួន ក្នុងពេលកើតមានវិបត្តិ​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីថ្លែងថា “ក្នុងមួយថ្ងៃប្រសិនបើយើងចំណាយពេល២ម៉ោង ក្នុងការអាន ឬមើលព័ត៌​មានដែលរន្ធត់ ព័ត៌មានដែលមិនពិត ព័ត៌មានដែលប្រឌិត ធ្វើឱ្យយើងខ្វាយខ្វល់ យើងរន្ធត់ពេក បើសិនជាយើងមើលបែបហ្នឹង ក្នុងរយៈពេល ២ ម៉ោង ក្នុងរយៈពេល ២សប្តាហ៍ លោកអ្នកនឹងមានជំងឺផ្លូវចិត្ត”។

បើតាមលោកស្រី ឱ វណ្ណឌីន នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ គេក៏សង្កេតឃើញ​ថាមានបងប្អូនមួយចំនួន ក៏មានបញ្ហាផ្លូវចិត្ត ដូច្នេះគេធ្វើការសិក្សា​ទៅថាតើបញ្ហា​ផ្លូវចិត្ត​ហើយរកឃើញថាបញ្ហាផ្លូវចិត្តក៏កើតចេញមកពីការអានព័ត៌​មានឥតប្រយោជន៍នេះដែរ។

លោកស្រី ឱ វណ្ណឌីនបញ្ជាក់ថា “ឥឡូវយើងមាន អ្នកមួយចំនួន ក៏កំពុងតែស្ថិតក្នុងស្ថានភាពនេះដែរ អញ្ចឹងសំខាន់ណាស់ ដើម្បីកុំឱ្យខ្លួនយើងធ្លាក់ទៅលើបញ្ហាផ្លូវចិត្ត កុំទៅមើលអារព័ត៌មានណាចេញតែផ្តេសតែផ្តាស់រុញវាចោល លុបវាចោលទៅ”៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម