ជំងឺ​សាហាវ​មួយ​សម្លាប់​មនុស្ស ២ លាន​នាក់​រៀងរាល់​ឆ្នាំ ក្មេង​ៗ​សម័យ​ថ្មី​កុំ​ចង់​ឡូយ សាក​ឲ្យ​សោះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជំងឺ​សាហាវ​មួយ​សម្លាប់​មនុស្ស ២ លាន​នាក់​រៀងរាល់​ឆ្នាំ ក្មេង​ៗ​សម័យ​ថ្មី​កុំ​ចង់​ឡូយ សាក​ឲ្យ​សោះ

Published

on

វេជ្ជបណ្ឌិត ហ៊ាង រតនា ដែល​តែងតែ​ផ្តល់​ដំបូន្មាន​លើ​ការ​ថែទាំ​សុខភាព​បាន​លើក​ឡើង​ករណី​ជំងឺ​មហារីក​សួត ដែល​ធ្វើអោយមនុស្សស្លាប់ ២លាននាក់ជារៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ថា សួតគឺជាសរីរាង្គសំខាន់ ដែលមានតួនាទី​ដកដង្ហើមយក​អុកស៊ីហ្សែន​ទៅចិញ្ចឹមរាង្គកាយទាំងមូល។ តាម​លោក​វេជ្ជបណ្ឌិត​សួត​ត្រូវការតែអុកស៊ីហ្សែន​តែ​មួយមុខគត់។ វាមិនត្រូវការសារធាតុផ្សេង​ណាក្រៅពីអុកស៊ីហ្សែន​ចូលទៅកាន់វាទេ។

លោក​វេជ្ជ​បណ្ឌិត ក៏​បង្ហាញ​មូលហេតុសំខាន់ដែលធ្វើអោយកើតជំងឺមហារីកសួត មានដូចជា
1- ការជក់បារី ជាមូលហេតុសំខាន់ចំបងបំផុត
2- អ្នកទទួលផ្សែងបារីពីគេ
3- ធ្វើការកន្លែងហុយច្រើន ដូចធ្វើការជាមួយសុីម៉ង់ កម្មកររ៉ែ……
4- ការប៉ពាល់ជាមួយ Radon ហ្គាស ដែលចេញពីអ៊ុយរ៉ាញ៉ូម (ភាគច្រើននៅអាមេរិក)
5- កត្តាសួតមិនអំណោយផលពីកំណើត កត្តាតំណរពូជ
6- មេរោគមួយចំនួន
7- រលាកសួតរ៊ាំរ៉ៃ
8- ដីហុយ ផ្សែងធូប ផ្សែឡានម៉ូតូរោងចក្រ ខ្យល់ពុលមិនបរិសុទ្ធ ត្រូវផ្សែងយូរញឹកញាប់(ចុងភៅ) …………

លោក​​លើក​ពី​រោគ​សញ្ញា​ជំងឺ​មហារីក​សួត​មាន​ដូចជា៖
1- ក្អករ៊ាំរ៉ៃ
2- ក្អកធ្លាក់ឈាម
3- ហត់
4- ចុកទ្រូង
5- ដង្ហើមខ្លី
6- ឈឺក្បាល
7- ស្រកទំងន់……….
ចំណាំ: ពេលមានជំងឺសូមទៅពិនិត្យ ពិគ្រោះ និងព្យាបាលដោយគ្រូពេទ្យជំនាញ។

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ក្រសួង​សេដ្ឋកិច្ច សម្រេច​លុបចោល​យន្តកា​រ និង​នីតិវិធី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​ជំនួយ​សង្គម​របស់​រដ្ឋ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ

ព័ត៌មានជាតិ4 hours ago

ក្នុងចំណោម​អ្នក​ឆ្លង​កូវីដ ៤៦៤នាក់ ដែល​សាលារាជធានីភ្នំពេញ​បង្ហាញ​អត្តសញ្ញាណ​ មានអាជីវករ​ផ្សារ​ដើម​គ ប្រមាណ​១០០នាក់

ព័ត៌មានជាតិ5 hours ago

អភិបាល​រាជធានី ៖ អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ឲ្យ​ប្រជាពលរដ្ឋ​ពេល​ចេញពីផ្ទះ​ទៅ​ទិញ​ម្ហូបអាហារ ត្រី​សាច់ តែ​បានតែ​ម្នាក់​ទេ

ព័ត៌មានជាតិ5 hours ago

រដ្ឋបាល​ខេត្ត​ស្វាយរៀង បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៣​នាក់ ដែល​ធ្វើការ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ

ព័ត៌មានជាតិ5 hours ago

អភិបាល​ខេត្តកណ្តាល​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ចុះ​ប្រមូល​យក​សំណាក​អាជីវករ​៣៥០​នាក់​នៅ​ផ្សារ​ពហុកីឡាដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services