ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផលិតបានវ៉ាក់សាំងព្យាបាលមហារីក ហើយគ្រោងចែក Free នៅដើមឆ្នាំក្រោយ
តាមការចុះផ្សាយរបស់ India Today, នៅសប្តាហ៍នេះ ប្រទេសរុស្ស៊ី បានបង្កើតវ៉ាក់សាំងព្យាបាលជំងឺមហារីក ដែលនឹងចែកជូនអ្នកជំងឺដោយមិនគិតថ្លៃ ចាប់ពីដើមឆ្នាំ២០២៥ទៅ ប៉ុន្តែសម្រាប់តែអ្នកជំងឺនៅប្រទេសរុស្ស៊ីប៉ុណ្ណោះ។

ដំណឹងនេះ ត្រូវបានប្រកាសដោយលោក Andrey Kaprin អគ្គនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រវិទ្យុសកម្មនៃក្រសួងសុខាភិបាលរុស្ស៊ី។
តាមការបញ្ជាក់ពីក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ី, វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលខាងលើ ដោយចាប់ដៃគូមួយមជ្ឈមណ្ឌលជាច្រើនទៀត។
វ៉ាក់សាំងនេះ ជាប្រភេទ mRNA ដែលជួយឲ្យមានការឆ្លើយតបភាពស៊ាំ ស្គាល់មេរោគនិងកម្ចាត់កោសិការមហារីក។ វាមិនត្រឹមតែការពារទេ ប៉ុន្តែវាថែមទាំងអាចព្យាបាលជំងឺមហារីក បានគ្រប់ប្រភេទទៀតផង។

មុននេះដែរ នាយកមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់រោគរាតត្បាត និងអតិសុខុមជីវសាស្ត្ររុស្ស៊ី Gamaleya លោក Alexander Gintsburg បាននិយាយថា ការធ្វើតេស្តមុនគ្លីនិកបង្ហាញថា វ៉ាក់សាំងនេះមានសមត្ថភាពការពារការរីកលូតលាស់នៃដុំសាច់ និងដុំមហារីកផ្សេងៗ ដូច្នេះនេះគឺជាសញ្ញាវិជ្ជមាននិងអាចថាជាជោគជ័យដ៏ធំមួយ ក្នុងការយកឈ្នះជំងឺមហារីក។
រឿងនេះគឺជាដំណឹងល្អបំផុសសម្រាប់ពិភពលោក ហើយគេសង្ឃឹមថា ក្រោយវ៉ាក់សាំងនេះទទួលជោគជ័យនៅប្រទេសរុស្ស៊ី វានឹងត្រូវបង្កើនការផលិតនិងចែកចាយជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
យោងតាមស្ថិតិ, ជំងឺមហារីក គឺជាមូលហេតុចម្បងមួយ នៃការស្លាប់មនុស្សជាសកល។ WHO ប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២២ មានករណីមហារីកថ្មីប្រហែល២០លានករណី និងមនុស្សស្លាប់ចំនួន ៩.៧លាននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ប្រាប់ឲ្យពិភពលោក ត្រៀមទទួលដំណឹងល្អ អំពីថ្នាំព្យាបាលជំងឺមហារីក
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


