ព័ត៌មានជាតិ
កម្ពុជា និងអូស្ត្រាលី ប្រកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងក្លា
កម្ពុជា និងអូស្រ្តាលី ប្រកាសពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយផ្ដោតលើវិស័យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សន្តិសុខ និងការពារជាតិ។ ការប្រកាសនេះបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក្នុងជំនួបទ្វេភាគីកាលពីរសៀលថ្ងៃទី២៧ ខែតុលា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី សុទ្ធតែបានបង្ហាញនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ គឺបន្ទាប់ពីជំនួបទ្វេភាគីរវាងសម្ដេច និងលោក Anthony Albanese កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន។
តាមការគូសបញ្ជាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជិត៦០០លានដុល្លារ ក្នុងឆ្នាំ២០២៤ ហើយសម្ដេចក៏អរគុណអូស្ត្រាលីដែលបានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា តាមសំណើរបស់សម្តេច ពី៥០កន្លែង ឡើងដល់៦២កន្លែង សម្រាប់ឆ្នាំ២០២៥។

សម្ដេចធិបតី ក៏បានកត់សម្គាល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ដោយនាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានបំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម កាលពីពេលថ្មីៗនេះ ពោលគឺនៅថ្ងៃទី១០ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។
លោក Anthony Albanese បានឯកភាពជាមួយនឹងការវាយតម្លៃរបស់សម្ដេចធិបតីចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងការពារជាតិ ព្រមទាំងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានរំលឹកពីដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាចំនួន៣លើកកន្លងមក និងបានកត់សម្គាល់អំពីសក្កានុពលរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ផងដែរ។

ដោយឡែក បញ្ហាឧក្រិដ្ឋកម្មបច្ចេកវិទ្យា នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយលោកចាត់ទុកបញ្ហាទាំងនេះ ជាបញ្ហាប្រឈមរបស់ប្រទេសទាំងអស់។
ក្រៅពីការជជែកពីទំនាក់ទំនងទ្វេភាគីនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានស្វាគមន៍ការវិវត្តជាវិជ្ជមានចំពោះដំណោះស្រាយនៃជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ និងបានវាយតម្លៃខ្ពស់ពីភាពជាអ្នកដឹកនាំរបស់សម្ដេចធិបតីក្នុងដំណើរការរកដំណោះស្រាយនេះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


