Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

បានផុស

នៅ

ព្រៃវែង ៖ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង​លោក​ជា សុមេធី បាន​ដាក់​បញ្ជា​និង​ចាត់​វិធានការ​ក្តៅ​រឹត​បន្តឹង​ការ​ឆ្លង​កាត់​ និង​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​គ្មាន​ការ​យោគយល់​ជាដាច់ខាត​ ក្រោយ​ពី​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ ចំនួន៦នាក់ នេះ​បើ​តាម​ផេក​ផ្លូវ​ការ​របស់​លោក​ជា សុមេធី អភិបាលខេត្ត​ព្រៃវែង​បាន​បង្ហោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អភិបាលខេត្ត​បាន​បន្ត​ថា អ្នក​វិជ្ជមាន​ចំនួន៦នាក់​ ដែល​លួច​ឆ្លង​ចូល​ខេត្ត​ព្រៃវែង​មាន​ដូចជា ទី១សឹង ម៉ា​រី ភេទ​ស្រី អាយុ​៧​ខែ រស់នៅ​ភូមិ​ស្វាយ​ពក ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ មកពី​ភ្នំពេញ​ថ្ងៃទី 9/4/2021។ ទី២សឹង វិ​ច្ច​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ពក ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ មកពី​ភ្នំពេញ​ថ្ងៃទី 9/4/2021។ ទី៣. ខ្មៅ ឆៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទី​តា​ងើយ ឃុំ​រោងដំរី ស្រុក បាភ្នំ មកពី​ភ្នំពេញ​ថ្ងៃទី 8/4/2021។ ទី៤. អ៊ុន យ៉ុ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ប្រង់ ឃុំ​ស្ពឺ​ខ ស្រុក​បាភ្នំ មកពី​ភ្នំពេញ ថ្ងៃទី 8/4/2021 ។​ទី៥. យុ​ត សុ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​មេសាង ឃុំ​ព្រៃ​រំដេង ស្រុក មេសាង មកពី​ភ្នំពេញ ថ្ងៃទី 10/4/2021 និង​​ទី៦. ប៊ុន បុរី ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ឈើកាច់ ស្រុក បាភ្នំ មកពី​កំពង់សោម ថ្ងៃទី 5/4/2021៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម