ព័ត៌មានជាតិ
ស្ថានភាពកំពុងអាសន្ន មានជនបន្លំបង្កើតផេកក្រសួងសុខាភិបាល
ភ្នំពេញ៖លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ចំពោះជនដែលបានក្លែងបន្លំផេកហ្វេប៊ុករបស់ក្រសួង។
លោកជំទាវបានឲ្យដឹងថា «ក្រសួងសុខាភិបាលសូមប្រកាសច្រានចោលទាំងស្រុងនូវគេហទំព័រហ្វេប៊ុកផេកខាងក្រោមនេះ និងសូមបញ្ជាក់ថាគណនីហ្វេប៊ុកដែលមានឈ្មោះថាក្រសួងសុខាភិបាល covid 19 មានដាក់រូបខ្ញុំ វេជ្ជបណ្ឌិតឱវណ្ណឌីននេះមិនមែនជា ផេកផ្លូវការរបស់ក្រសួងនោះឡើយគឺជាផេកបន្លំទេ»។

រាល់ការផ្សព្វផ្សាយក្នុងទំព័រនេះក្រសួងមិនទទួលខុសត្រូវឡើយ។ ដូច្នេះសូមសាធារណជនមេត្តាកុំជឿលើការផ្សាយក្នុងទំព័រនេះឲ្យសោះ។
តាមការបញ្ជាក់របស់លោកជំទាវ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងគឺមានធិកពណ៌ខៀវនិងមានរូបអគារក្រសួងសុខាភិបាលមានដូចបង្ហាញជូនខាងក្រោមនេះស្រាប់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


