Connect with us

ព័ត៌មានជាតិ

អ្នកខេត្តកំពង់ឆ្នាំង សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់

បានផុស

នៅ

ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៧ ខែមេសានេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កម្មការនីម្នាក់ឈ្មោះ ហង់ ស៊ីម អាយុ៤២ឆ្នាំ មានវិជ្ជមានកូវីដ ១៩ មិនដឹងធ្វើការនៅរោងចក្រណាទេក្នុងខេត្តកំពង់ឆ្នាំង ។ប៉ុន្តែទីលំនៅគាត់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ១ ខណ្ឌសែនជ័យ ក្រុង ភ្នំពេញ ឯណោះទេ ព្រោះពេលទៅធ្វើតេស្តឈាមនៅភ្នំពេញកា លពីថ្ងៃទី១៥ ខែ មេសានេះ គាត់ឆ្លើយថាគាត់ធ្វើការនៅរោងចក្រក្នុងខេត្តកំពង់ឆ្នាំង។ចំណែកលទ្ធផលនៃការធ្វើ តេស្តឈាមចេញនៅថ្ងៃ ទី១៧ ខែមេសានេះបញ្ជាក់ថាគាត់មានវិជ្ជាមានកូវីដ១៩ តែលេខ ទូរស័ព្ទដែលគាត់ផ្ដល់ឱ្យក្រុមគ្រូពេទ្យ ០៩៦ ៣០២ ១០៨៩ តេមិនចូលឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះមន្ទីរសុខាភិបាលនិងអាជ្ញាធរខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ ឆ្នាំង ដែលមានបងប្អូនធ្វើការនៅតាមរោងចក្រសូមមេត្តាប្រុងប្រយ័ត្ននិងត្រូវចូលរួមទាំងអស់គ្នាអនុវត្តន៍ឲ្យបានបាន៣កុំ ៣ការពារ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទើបជាផុតការវាយប្រហារនៃជម្ងឺដ៏កាចសាហាវ កូវីដ១៩ ។

អត្ថបទ៖ ឈៀងថារិទ្ធ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម