ព័ត៌មានជាតិ
យកអគារមង្គលការពីរកន្លែងទៀត ត្រៀមទុកព្យាបាលអ្នកឆ្លងកូវីដ ១៩
ភ្នំពេញ៖ក្រសួងសុខាភិបាលបានយកអគារដឺព្រេមៀ សេនធ័រ សែនសុខនិងអគារវិមានពិភពថ្មីសែនសុខធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៨មេសានេះថា ដោយសារស្ថានភាពជំងឺកូវីដ១៩នៅរាជធានីភ្នំពេញចេះតែបន្តកើនឡើងជាបន្តបន្ទាប់ ក្រសួងសុខាភិបាលបានយកអគារដឺព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មីសែនសុខ ធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ។


អគារទាំងពីរទីតាំងនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺបានជិត២ពាន់គ្រែ ក្នុងនោះអគារដឺព្រេមៀ សេនធ័រ សែនសុខអាចដាក់បានជាង១ពាន់គ្រែ និងអគារវិមានពិភពថ្មីសែនសុខ អាចដាក់បានពី ៦០០ទៅ៧០០គ្រែ។
លោកបានបន្តថា នៅដើមសប្តាហ៍ក្រោយនេះ អគារទាំងពីរនេះអាចដំណើរការសម្រាប់ដាក់អ្នកជំងឺបានហើយដែលនឹងជួយសម្រាលបន្ទុកដល់អ្នកជំងឺក្នុងការមានទីកន្លែងសម្រាកព្យាបាល។
លោក ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា បើគិតចាប់ពីថ្ងៃទី០៧ខែមេសារហូតមកដល់ពេលនេះនៅរាជធានីភ្នំពេញមានអ្នកឆ្លងជំងឺកូវីដ១៩ប្រមាណជាង២ពាន់នាក់ ហើយកំពុងធ្វើចត្តាឡីស័កតាមផ្ទះនិងមណ្ឌលនានាជាង១ម៉ឺននាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


