ពលករ៤នាក់ ត្រូវ​មេខ្យល់២នាក់រត់ចោល ខណៈកម្លាំងចម្រុះ​ជួរមុខឃាត់ខ្លួន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលករ៤នាក់ ត្រូវ​មេខ្យល់២នាក់រត់ចោល ខណៈកម្លាំងចម្រុះ​ជួរមុខឃាត់ខ្លួន​

បានផុស

នៅ

​មេខ្យល់២នាក់ បាន​រត់គេចខ្លួន​បាត់ស្រមោល នៅ​ពេល​ពលករ៤នាក់ ត្រូវ​បាន​កម្លាំង​ចម្រុះ​ជួ​មុខឃាត់ខ្លួន កាលពី​វេលា​ម៉ោង ១​និង​៤០ នាទី រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ២០២១ នៅ​ភូមិសាស្ត្រ ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្លាំង​ចម្រុះ​ជួរមុខ​បាន​ឲ្យ​ដឹងថា កម្លាំង​ចម្រុះ​នោះ រួមមាននគរបាល​ការពារ​ព្រំដែន​គោក​វរសេនាតូច​លេខ​៩១១ កម្លាំងយោធា​កងពលតូច​ថ្មើរជើង​លេច​៥១ និង កម្លាំង​កងរាជអាវុធហត្ថ ដែល​ឈរជើង នៅ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ។ កម្លាំង​ចម្រុះ​ជួ​មុខ​បាន​ឲ្យ​ដឹង​បន្តទៀត​ថា​ ពេល​សមត្ថកិច្ច​សាកសួរពលករ បាន​និយាយ​ថា ​ពួក​ខ្លួន​បានមក​ព្រំដែន ក្នុង​បំណង​ឆ្លងដែនទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយមាន​អ្នក​នាំ​ផ្លូវ២នាក់ ជូន​និង​បង់ថ្លៃ​ផ្លូវ​ឲ្យ​ពួកគាត់​ ប៉ុន្តែ​នៅ​ពេល​កម្លាំងស្ទាក់​ឃាត់ពួកគាត់២នាក់​នោះ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​អស់​ទៅ​។ កងកម្លាំងបាន​បញ្ជូន​ពលករទាំង៤នាក់ ទៅ​យក​សំណាក​រក​មេរោគ​កូ​វីដ១៩ ហើយ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល ចាប់​តាំងពី​ថ្ងៃ​នោះ​រហូត​ដល់​គម្រប់​១៤​ថ្ងៃ ​ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​រថយន្តលួចដឹកមាន់រាប់ពាន់ក្បាលពីថៃត្រូវសមត្ថកិច្ចចាប់ឃាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services