ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង៖ សង្គ្រាមនឹងចប់ បើកងទ័ពថៃបញ្ឈប់ការប្រើកាំភ្លើងគ្រប់ប្រភេទមកលើកម្ពុជា
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្ញើសារទៅកាន់កងទ័ព និងមេដឹកនាំថៃ ពីវិធីដែលងាយបំផុតក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងឈានទៅបញ្ចប់សង្គ្រាម ដោយគ្រាន់តែកងទ័ពថៃបញ្ឈប់ការប្រើកាំភ្លើងគ្រប់ប្រភេទមកលើដែនអធិបតេយ្យកម្ពុជា។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ ខែធ្នូ នេះ លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងដូច្នេះថា « ខ្ញុំមើលឃើញថាមានវិធីងាយបំផុតក្នុងការអនុវត្តបទឈប់បាញ់ពេញលេញបាន បើទោះបីជាការប្រជុំ GBC មិនទាន់ចប់ក៏ដោយ វីធីនោះ គឺគ្រាន់តែកងទ័ពថៃបញ្ឈប់ការប្រើកាំភ្លើងគ្រប់ប្រភេទ ដ្រូន យន្តហោះ និងយុទ្ធោបករណ៍គ្រប់ប្រភេទបាញ់ផ្លោង ទម្លាក់គ្រាប់ ឬវាយប្រហារមកខាងកម្ពុជា និងបញ្ឈប់ការរុលចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាទៅ គឺសង្គ្រាមចប់ហើយ»។
លោកបណ្ឌិត បានបញ្ជាក់ថា កងទ័ពកម្ពុជាមិនដែលរុលចូលទៅខាងទឹកដីថៃ និងរៀបចំផែនការ ដើម្បីវាយដណ្ដើមយកទឹកដីថៃម្ដងណាទេ។ កងទ័ពកម្ពុជាជានិច្ចជាកាលនៅតែក្នុងលេណដ្ឋានក្នុងទឹកដីរបស់ខ្លួនចាំតែការពារដែនអធិបតេយរបស់ខ្លួន និងបាញ់ឆ្លើយតបយូរៗម្ដងតែប៉ុណ្ណោះ ពីព្រោះកម្ពុជាមិនចង់ពង្រីកសង្គ្រាម និងមិនសូវសម្បូរគ្រាប់។

គូរជម្រាបដែរថា ថៃបានបើការវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាទ្រង់ទ្រាយធំចាប់តាំងទីថ្ងៃទី៧ ខែធ្នូ បណ្តាលឱ្យលំនៅឋានប្រជាពលរដ្ឋ វត្តអារាម រូបសំណាកសាសនា សាលារៀន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងបេតិកភណ្ឌជាតិ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ រួមមានប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំជាដើម។ ជាងនេះទៅទៀត ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ខណៈដែលប្រជាពលរដ្ឋជាង ៦៣ម៉ឺននាក់ រួមទាំងស្ត្រី និងកុមារ ជាង ៥០ភាគរយ ត្រូវបានបង្ខំឱ្យជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន៕





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


