Connect with us

ព័ត៌មានជាតិ

នៅ​មុន​នេះ​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់ខ្លួន​បុរស​៦​នាក់​ ជួបជុំ​ផឹកស៊ី​ល្មើស​នឹង​ច្បាប់​

បានផុស

នៅ

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅមុននេះ​បន្តិច​ថា​បុរស​៦​នាក់​បាន​ជួបជុំ​ផឹកស៊ី ល្មើស​នឹង​ច្បាប់ ត្រូវបាន​ចាប់ខ្លួន​នៅវេលា​ម៉ោង ៦និង០០​នាទី​ ល្ងាច​ថ្ងៃ​ទី​១៩ ​ខែមេសា ​ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង ៦និង០០​ល្ងាច​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​២​ក្រុម​គ្នា​៦​នាក់​បាន​ជួបជុំ​ផឹកស៊ី​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ការ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អធិការ​នគរបាល​ខណ្ឌ​ឫស្សី​កែវ ដឹកនាំ​កម្លាំង​ដើម្បី​ចាប់​ឃាត់ខ្លួន​ជន​ផឹកស៊ី​ទាំងនោះ​យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់៕

ដោយ ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៤៤ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៥៩ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម