Connect with us

ព័ត៌មានជាតិ

អាជ្ញាធរដាក់កម្លាំងល្បាតតាមភូមិនៅតំបន់ក្រហម ឃ្លាំមើលអ្នកចេញពីផ្ទះ និងជួបជុំផឹកស៊ី​

បានផុស

នៅ

​​វិធានការណ៍​ដ៏​ក្តៅគគុក​ត្រូវបាន​អនុវត្តទៅលើ​តំបន់​បិទ​ខ្ទប់​ពិសេស​តំបន់​(​ក្រហម​)​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​។​

ជាក់ស្តែង​នៅ​ថ្ងៃទី​២០​ ខែមេសា​នេះ​ អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ សហការណ៍​ជាមួយ​កម្លាំង​នគរបាល​តម្រួត​បទបញ្ជា​រ​បាន​ចុះ​ល្បាត​តាម​ខ្នង​ផ្ទះ​ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញពីផ្ទះ​ ព្រោះ​ជា​តំបន់​ក្រហម​ដែលជា​ទីកន្លែង​ដែល​ជំងឺ​កូ​វីដ​១៩​កំពុង​ឆ្លង​រាលដាល​ពេញបន្ទុក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​បាន​ឲ្យ​ដឹងថា ​ថ្ងៃនេះ​អាជ្ញាធរ​សង្កាត់​រួមទាំង​កម្លាំង​គណៈបញ្ជា​ការឯកភាព​ខណ្ឌមានជ័យ​ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​តម្រួត​បទ​បញ្ជា​រ​បាន​ចុះ​ល្បាត​តាម​បណ្តា​ភូមិ​ក្នុង​មូលដ្ឋាន​សង្កាត់​ដើម្បី​មាន​វិធានការណ៍​ទៅលើ​អ្នក​ចេញពីផ្ទះ​ដោយ​គ្មាន​មូលហេតុ​ ពិសេស​អ្នក​ជួបជុំ​ផឹក​ស៊ី​។​

លោក​ចៅសង្កាត់រង​បន្តថា ក្នុង​ពេលចេញ​ល្បាត​នា​ថ្ងៃនេះ ​គឺ​ពុំ​បានឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចេញ​ដើរ​ពី​ផ្ទះ​ឡើយ​។​ ដូច្នេះ​អាជ្ញាធរ​មានសង្ឃឹម​ជឿជាក់​ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ​ថា ​លោក​នឹង​ចូលរួម​គោរព​តាម​សេចក្តីណែនាំ​ពីសា​លា​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូ​វីដ​១៩​នេះ​ឆ្លង​រាលដាល​បន្ថែមទៀត​។​

លោក​ សេង វ៉ាន់​ថា បានបញ្ជាក់​ទៀតថា​ បើសិន​ជា​កម្លាំង​ល្បាត​ប្រទះឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ណា​នៅ​បន្ត​រឹងរូស​មិន​ស្តាប់​តាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​នោះ គឺ​កម្លាំងចម្រុះ​នឹងធ្វើ​ការឃាត់ខ្លួន​រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​​ដោយ​មិន​លើកលែង​ឡើយ​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បើ​ពុំ​ចាំបាច់​សូមកុំ​ចេញពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​ឲ្យ​សោះ​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម