Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោនឹងផ្លាស់ប្ដូរធ្វើតេស្តរកមេរោគកូវីដ-១៩ នៅថ្ងៃស្អែក

បានផុស

នៅ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើតេស្តរកមេរោគកូវីដ នៅថ្ងៃទី២២ ខែមេសាស្អែកនេះ តាមតម្រូវការនៃវិធានសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី។

តាមរយៈ Page Facebook ផ្លូវការ សម្ដេចបានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា នេះថា ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចសម្រេចចេញដំណើរទៅហ្សាកាតា នៅម៉ោង១៣រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចបញ្ជាក់ថា៖ “ដូចនេះខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ២២ មេសា ២០២១ នៅកម្ពុជា និងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេស៊ី ថ្ងៃ២៣ មេសា ២០២១។

សម្ដេចបានបញ្ជាក់បន្ថែមថា ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូលប្រជុំ ត្រូវធ្វើតេស្តទាំងអស់គ្នារាប់ទាំងប្រធានាធិបតីឥណ្ឌូនេស៊ី ផងដែរ។

គួររំលឹកថា តាមរយៈសារជាសម្លេង នាថ្ងៃទី២០ ខែមេសា ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចេញដំណើរទៅប្រជុំនៅក្រៅប្រទេស ក៏ដូចជាការត្រឡប់វិញនាពេលនេះ នឹងមិនឱ្យមានការជូនដំណើរនោះទេ ពីព្រោះពេលនេះ កម្ពុជាកំពុងបិទទីក្រុង និងកំពុងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅពេលត្រឡប់មកវិញ សម្ដេចនឹងត្រូវធ្វើចត្តាឡីស័ក  បើមានការទៅទទួលដំណើរត្រឡប់មកវិញ អាចដឹងត្រូវធ្វើចត្តាឡីស័កដូចគ្នា នាំឱ្យមានការលំបាក៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម