ព័ត៌មានជាតិ
នគរបាលខេត្តកែបបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពីបទជួញដូរ និងប្រើប្រាស់សារធាតុញៀន
ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកែប នៅពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៣នាក់ ទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។

ជុំវិញករណីខាងលើ សមត្ថកិច្ចដោយអនុវត្តន៍តាមផែនការ និងការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការនគរបាលខេត្តកែប ដឹកនាំដោយលោក វរសេនីយ៍ទោ សូ បញ្ញា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានពួនស្ទាក់ចាប់មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ឃាត់ជនសង្ស័យចំនួន១នាក់ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុកែប ខេត្តកែប និងបន្តនីតិវិធីចាប់បក្ខពួកចំនួន២នាក់ទៀត នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ករណីខាងលើនគរបាលយើងដកហូតជាក់ស្តែងបានម្សៅក្រាមព៌ណសថ្លា ៥កញ្ចប់ ទម្ងន់៣.៤៩ក្រាម(ថ្លឹងទាំងថង់), ម៉ូតូ១គ្រឿង, ខ្សែក១ខ្សែ(លោហៈធាតុព៌ណលឿង), នាឡិកាដៃ១គ្រឿង និងទូរសព្ទដៃ៤គ្រឿង។
ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ សោម ពោទី ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់។ ២-ឈ្មោះ គឹម សុវណ្ណថា ភេទប្រុស អាយុ១៤ឆ្នាំ ជាកម្មករសំណង់។ទាំង២នាក់រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ខេត្តកំពត។ ៣-ឈ្មោះ អ៊ា សុវណ្ណដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជាសិស្ស រស់នៅភូមិ១ឧសភា ឃុំកំពង់កណ្តាល ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយការចាប់ខ្លួនយើងបាននាំជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី និងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពតចាត់ការបន្តរួចហើយ៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


