Connect with us

ព័ត៌មានជាតិ

រក​ឃើញ​អ្នក​ពាក់ព័ន្ធផ្ទាល់ និង​ប្រយោល ជាមួយ​អ្នក​ផ្ទុក​កូ​វីដ១៩ ជិត​៤០​នាក់ នៅ​ស្រុក​រុក្ខ​គិរី

បានផុស

នៅ

បាត់ដំបង ៖ មន្ត្រី​សុខាភិបាល បាន​អះអាង​ថា រក​ឃើញ​អ្នកពាក់ព័ន្ធ ចំនួនជិត​៤០នាក់ ​ដែល​ប៉ះពាល់ ផ្ទាល់​និង​ប្រយោល​ជាមួយ​បុរស​ឈ្មោះ យ៉ាន គឹម​យ៉ា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​ដែល​ជា​អ្នក រកស៊ី​ដឹក​ម្នាស់ លក់​នៅ​ផ្សារ​នាគ មាស​រាជធានី​ភ្នំពេញ ក្រោយ​ពិនិត្យ​ឃើញ​ថា មាន​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២០​ខែមេសា កន្លងទៅ​ថ្មីៗ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​របាយការណ៍​រប​ស់​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង នា​ព្រលប់​ថ្ងៃទី​២១​ខែមេសា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បុរស​ដែល​ក្រុម​គ្រូពេទ្យ​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ខាងលើនេះ មាន​ប្រវត្តិ ថ្ងៃទី​១១​មេសា​២០២១ ដឹក​ម្នាស់ ទៅ​ផ្សារ​នាគ​មាស និង ថ្ងៃ​១២​ខែមេសា បាន​ត្រឡប់​មក​ខេត្តបាត់ដំបង វិញ​ជាមួយ​អ្នក​បើកឡាន​ជាមួយគ្នា​២​នាក់។

​បុរស​រូបនេះ បាន​សម្រាក​ជាមួយ​ប្រពន្ធ​និង​កូន​២​នាក់ ចាប់ពី​ថ្ងៃ ទី​១២​មេសា​ដល់​ថ្ងៃទី​២០​មេសា (​ប្រពន្ធ​ជា​គ្រូ​បង្រៀន​បាន​ចាក់​វ៉ាក់សាំង​២​លើក​រួច​មក​ហើយ​) និង​បាន​ប៉ះពាល់​ជាមួយ មិត្តភក្តិ​ក្នុង ភូមិ​ចំនួន១៥​នាក់ (​ដែល​មន្ត្រី​សុខាភិបាល​និង អាជ្ញាធរ​បាន ចុះ​ស្រាវជ្រាវ​ជាបន្ទាន់​)។

បុរស​នេះ​ បាន​ប៉ះពាល់​ប្រយោល​ចំនួន​២០​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​វិទ្យាល័យមោងឫស្សី ជាមួយគ្នា (​ដែលលទ្ធផល​តេស្ត​លើក​ទី​១​អវិជ្ជមាន​កូ​វីដ​១៩)។ មន្ទីរ​សុខាភិបាល​បញ្ជាក់​ថា បុរស​មាន​វិជ្ជមាន​កូ​វីដ​១៩​ខាងលើ​នេះ កំពុង​ដាក់​ឲ្យ ព្យាបាល​នៅ មន្ទីរពេទ្យ បង្អែក​ខេត្តបាត់ដំបង។

​សូមបញ្ជាក់ថា​ក្រោយពី​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​លើ​បុរស​ខាងលើនេះ រដ្ឋបាលខេត្ត​បាត់ដំបង​សម្រេច​បិទ​ខ្ទប់​ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ជា​តំបន់ ដែល​មាន​ការរីក​រាល​ដាល​ជំងឺ​កូវីដ​១៩​ក្នុង​ព្រឹ​ត្តិ​ការណ៍​២០​កុម្ភៈ រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២២ ​ខែមេសា ដល់​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១​ ក្នុង​បំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​៕

ដោយ ៖ សោ និយម​រដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម