Connect with us

ព័ត៌មានជាតិ

អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវ​បាន​ប្រគេន​ដល់​វត្ត​១៤២​ទូទាំង​រាជធានី​ភ្នំពេញ

បានផុស

នៅ

​ភ្នំពេញ ៖ ក្នុង​ដំណាក់កាល​ដែល​ប្រទេស​កម្ពុជា​កំពុង​ទទួល​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍ ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​មាន​ការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នោះ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចាត់​ឲ្យ​តំណាង​របស់​លោក នាំយក​នូវ​អំណោយ​ទេយ្យទាន​មួយ​ចំនួនធំ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​គ្រប់​វត្ត​ចំនួន​១៤២​វត្ត​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ថ្ងៃ​ដំ​បូ​ងនេះ​បាន​ប្រគេន​ចំនួន​៤១​វត្ត​សិន ហើយ​ក្រុមការងារ​នឹង​ជំរុញ​ប្រគេន​ឲ្យ​បាន​គ្រប់​១៤២​វត្ត​ក្នុង​រយៈពេល​២​ឬ​៣​ថ្ងៃ​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សកម្ម​ភាព​ចុះ​ប្រគេន​អំណោយ​ទេយ្យទាន​ដល់​វត្ត​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ គឺ​បាន​ចែក​ជា​ពីរ​ក្រុម​ដោយ​ក្រុម​ទី​១​ដឹកនាំ​ដោយ​ឯកឧត្តម ឆារ​ស៍ វ៉ាន់ , ឯកឧត្តម សៅ ភិ​រុណ និង​លោកស្រី ស្បោង សំបូរ និង​ក្រុម​ទី​២​ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន ព្រមទាំង​មានការ​ចូលរួម​ពី​កង​អន្តរាគមន៍​លេខ​៩ ការពារ​គោលដៅ​ទីស្ដីការ​នាយករដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងការ​ដឹកជញ្ជូន​អំណោយ​ទេយ្យទាន​ទាំងអស់នោះ​ដើម្បី​ប្រគេន​ព្រះសង្ឃ។

ក្នុង​ពិធី​ប្រគល់​អំណោយ​ទេយ្យទាន​នេះ​ផងដែរ ឯកឧត្តម តំណាង​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដល់​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ទាំងអស់​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​នូវ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ជាពិសេស​អំឡុង​ពេល​បិទ​ខ្ទប់​ដែល​ព្រះសង្ឃ​មិនអាច​បិណ្ឌ​បាត្រ​ចង្ហាន់​បាន ដូច្នេះហើយ​ទើប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី លោក​បាន​គិតគូរ​អំពី​ទុក្ខ ការ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​តាម​ទី​អារាម​នានា​ទូទាំង​រាជធានី​ភ្នំពេញ​។

លើសពីនេះ ឯកឧត្តម​តំណាង​ក៏​បានទូល​ប្រគេន​ព្រះសង្ឃ​ដើម្បី​នាំនូវ​សារ​ចូលរួម​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល របស់​រាជរដ្ឋាភិបាល ជាពិសេស​រួម​អនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» ដើម្បី​ការពារ​ការចម្លង​រីក​រាល​ដើរលេង​ជំងឺ​កូ​វីដ​-១៩ នេះ​។

សម្រាប់​អំណោយ​ជា​ទេយ្យទាន​នៅ​ថ្ងៃ​ដំបូង​នេះ​

​គឺ​បាន​ប្រគេន​ដល់​វត្ត​ចំនួន​៤១ វត្ត ដោយ​ក្នុង​១​វត្តៗ​ទទួលបាន​:

១-​អង្ករ​ចំនួន​១​តោន​មាន​២០​បេ​(​ក្នុង​១​បេ​មាន ៥០​គីឡូ​)

២-​ត្រីខ​ចំនួន​២​កេស​មាន​២០​យួរ (​ក្នុង​១​យួរ មាន​១០​កំប៉ុង​)​ស្មើ ២០០ កំប៉ុង​២៤៨ កេស

៣-​មី​ជាតិ​ចំនួន​២០​កេស​

៤- ទឹក​ផ្លែឈើ​គ្រប់មុខ​ចំនួន​១០​កេស (​ក្នុង ១ កេស​មាន​២៤​កំប៉ុង​)

៥-​ទឹកដោះគោ​ខាប់​ចំនួន​២​កេស (​ក្នុង​១​កេស មាន​៤៨ កំប៉ុង​)

៦-​កាហ្វេ​ចំនួន​៥​កញ្ចប់​ធំ (​ក្នុង​១​កញ្ចប់​ធំ​មាន ៥០​កញ្ចប់​តូច​)៧១០​កញ្ចប់​ធំ

៧-​តែ​ចំនួន​២​គីឡូក្រាម​២៤៨ គីឡូ

៨-​ស្ករស​ចំនួន​១​បេ​(​មាន ២៥ គីឡូក្រាម​)

៩-​អំបិល​ចំនួន​១​បេ​(​មាន​១០​គីឡូក្រាម​)

១០-​ទឹកត្រី​ចំនួន​៥​យួរ​(​ក្នុង​១​យួរ​មាន​៦ ដប​)

១១-​ទឹកស៊ីអ៊ីវ​ចំនួន​៥​យួរ (​ក្នុង​១​យួរ​មាន​៦ ដប​)

១២-​ប៊ីចេង​ចំនួន​១​បេ​(​មាន​២៥​គីឡូក្រាម​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម