Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​ហ្សា​កាតា​

បានផុស

នៅ

​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ឡើង​យន្តហោះ ដឹកនាំ​គណៈប្រតិភូ​របស់​រាជរដ្ឋាភិបាល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​។

សម្តេច​បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​កនា​រសៀល​នេះ​ថា “​នៅ​ពេល​នេះ ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​ជាន់ខ្ពស់​តាម​ជើងយន្តហោះ​កម្ពុជា​ពិសេស​ឆ្ពោះទៅកាន់​ទីក្រុង​ហ្សា​កាតា សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​។ មេដឹកនាំ​អាស៊ាន​ភាគច្រើន នឹង​ទៅដល់​ទីក្រុង​ហ្សា​កាតា​នៅ​រសៀល​នេះ​”​។

​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន តាម​កម្មវិធី​គ្រោងទុក នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ សម្តេច​នឹងចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​មេដឹកនាំ​អាស៊ាន និង​ជំនួប​មួយចំនួន​ជាមួយ​បណ្ដា​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត​។ ក្រោយពី​ចប់​កិច្ចប្រជុំ​ពេញ​មួយថ្ងៃ​ហើយ សម្តេច​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា ដដែល​នេះ ហើយ​នៅពេល​មកដល់​កម្ពុជា​ភ្លាម សម្តេច រួម​ទាំង​គណៈប្រតិភូ នឹង​ផ្ដល់​សំណាក ដើម្បី​ពិនិត្យ​កូ​វីដ-​១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែម្ដង ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​ទាំងអស់គ្នា​។

ជាមួយគ្នា​នោះ សម្តេច​តេ​ជោ បាន​អរគុណ​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​វិធានការ​ការពារ​កូវីដ​-១៩ ដើម្បី​ថែរក្សា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ព្រមទាំង​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​បាន​អរគុណ​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ចូលរួម​ឧបត្ថម្ភ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋដែល​កំពុង​ត្រូវការ​ជំនួយ​ស្បៀងអាហារ​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើ​ឱ្យ​​ប្រជាពលរដ្ឋ​បន្ត​រស់នៅ​ក្នុងផ្ទះ និង​អនុវត្ត​វិធានការ​ការពារ​កូ​វីដ-១៩ ឱ្យបាន​ខ្ជាប់ខ្ជួន​បំផុត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម