ព័ត៌មានជាតិ
២នាក់ប្តីប្រពន្ធលក់ដូរនៅផ្សារដើមគ លួចចេញពីភ្នំពេញទៅស្រុកកំណើត មានវិជ្ជមានកូវីដ១៩ ប៉ះពាល់មនុស្ស ២១នាក់
លោក អំ ណារ័ត្ន អនុប្រធានមណ្ឌលសុខភាពឃុំព្រែកដំបូកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៦មេសានេះថា ២នាក់ប្តីប្រពន្ធដែលជាអាជីវករផ្សារដើមគ បានលួចរត់ចេញពីរាជធានីភ្នំពេញមកស្រុកកំណើតនៅភូមិនព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តេស្តវិជ្ជមានកូវីដ១៩ទាំងពីរនាក់ និងបានប៉ះពាល់ផ្ទាល់និងប្រយោលមនុស្សចំនួន២១នាក់ទៀត។

បន្ទាប់ពីទទួលដំណឹងពីលទ្ធផលតេស្តមានពីរនាក់ប្តីប្រពន្ធ តេស្តវិជ្ជមានកូវីដ១៩ភ្លាម នៅយប់ថ្ងៃទី២៥មេសា លោកបានដឹកនាំគ្រូពេទ្យចុះទៅស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយអ្នកទាំងពីរនាក់ ក្នុងនោះរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាសាច់ញាតចំនួន៩នាក់រួមមាន៖
ទី១ ឈ្មោះលោកស្រី ហ៊ាង អ៊ាហួយអាយុ៧៦ឆ្នាំ ត្រូវជាយាយ
ទី២.ឈ្មោះហួរ មួយឈ័រ ត្រូវជាម្តាយ
ទី៣. ឈ្មោះ ហ៊ាង អេងលី អាយុ៥៣ឆ្នាំ ត្រូវជាឪពុក
ទី៤.ហួរ មួយឈីម ត្រូវជាម្តាយមីង
ទី៥.ឈ្មោះកញ្ញា ភេទស្រីអាយុ៤ឆ្នាំ ត្រូវជាកូនបង្កើត
ទី៦.ឈ្មោះម៉េង យីវ៉េង ភេទប្រុសអាយុ៧ឆ្នាំ ត្រូវជាក្មួយ
ទី៧.ឈ្មោះលីស៊ីណាក់ ភេទប្រុសអាយុ១៨ឆ្នាំ ត្រូវជាប្អូនបង្កើត
ទី៨ ឈ្មោះលី រតនាភេទប្រុស អាយុ១១ឆ្នាំ ត្រូវជាប្អូនបង្កើត
ទី៩ ឈ្មោះលី ម៉េងនាង ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាប្អូនបង្កើត។
លោកបានបន្តទៀតថា អ្នកទាំង៩នាក់ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដឹកយកទៅធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាមនៅព្រឹកព្រលឹមថ្ងៃទី២៦មេសានេះ។ ចំណែកអ្នកប៉ះពាល់ដោយប្រយោលចំនួន១២នាក់ទៀត តម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ដើម្បីតាមដានសុខភាពបន្តនិងអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល៕

គួរបញ្ជាក់ថា ប្តីប្រពន្ធពីរនាក់ដែលមានឆ្លងកូវីដ១៩នោះ ប្តីមានឈ្មោះ ង៉ុយ អាន់ភេទប្រុសអាយុ២៣ឆ្នាំ និងប្រពន្ធមានឈ្មោះណយស្រីកែវអាយុ២០ឆ្នាំ ដែលពួកគាត់ជាអាជីវករលក់ដូរនៅផ្សារដើមគ បានរត់គេចចេញពីភ្នំពេញកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២១។ ដោយមានអាការៈមិនសូវស្រួលខ្លួន បានចូលទៅព្យាបាលនៅពេទ្យព្រែកតាម៉ាក់ហើយបានបន្តដំណើរមកដល់ភូមិព្រែកដំបូកក្រោម នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២១។
លោកបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានដំណឹងពីរនាក់ប្តីប្រពន្ធមកពីភ្នំពេញភ្លាម លោកបានចុះសួរនាំនិងរាយការណ៍ទៅស្រុកប្រតិបត្តិស្រីសន្ធរ ហើយបានបញ្ជួនរថយន្តមកដឹកពីរនាក់ប្តីប្រពន្ធនោះទៅធ្វើចត្តាឡីស័កនិងយកសំណាកនៅខេត្តកំពង់ចាមនៅព្រឹកព្រលឹមថ្ងៃទី២៥ខែមេសាឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី