ព័ត៌មានជាតិ
រដ្ឋបាលខេត្ត-ក្រុងប៉ោយប៉ែតហាមឡើងថ្លៃ និងបង្ហាញកន្លែងលក់តម្លៃទាបជាងទីផ្សារ
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះទៅតាមផ្សារនៅក្នុងក្រុងប៉ោយប៉ែត និងប្រាប់ដល់អាជីវករកុំឱ្យលក់ដំឡើងថ្លៃពេលបិទខ្ទប់ក្រុងប៉ោយប៉ែត។
លោក អ៊ុំ រាត្រី បានលើកឡើងថា ពេលដែល
អាជ្ញាធរខេត្តចុះបិទខ្ទប់ក្នុងភូមិមួយចំនួន គឺហាមដាច់ខាតមិនឱ្យអាជីវករលក់ទំនិញឡើងថ្លៃទំនិញ។ លោកបានបញ្ជាក់បន្តទៀតថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត អាចទៅទិញស្បៀងអាហារ ក្នុងតម្លៃទាបជាងទីផ្សារ សមរម្យបាននៅទីតាំងខាងលិចផ្សារប៉ោយប៉ែតថ្មី ផ្សារអគ្គៈដោយមានក្រុមការងារ និងមានរថយន្តចែកចាយទៅតាមបណ្តាភូមិ ដោយ តម្លៃមី ២០,០០០រៀលក្នុង១កេះ ត្រីខតម្លៃ ១៩,០០០រៀលក្នុង១យួរ ពងទាតម្លៃ ១៣,០០០រៀលក្នុង១បន្ទះ អង្ករម្លិះតម្លៃ ១២០,០០០រៀលក្នុង១ការ៉ុង។
គួរបញ្ជាក់ថា បន្ទាប់ពីមានករណីវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិឥណ្ឌូនេស៊ី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ននូវទីតាំងសង្ស័យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំនួន៤រួមមាន ទី១. ទីតាំងសណ្ឋាគារកាសុីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី២. ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី៣. វីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង ទី៤. ទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ វ៉ាន់ ណាង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង