ព័ត៌មានជាតិ
២ឃុំនៅស្រុកមង្គលបុរីខ្វះទឹកធ្វើស្រែប្រាំង អភិបាលខេត្តចុះទៅពិនិត្យរកវិធីដោះស្រាយ
ស្រូវប្រាំងរាប់រយហិចតានៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យប្រឈមការខ្វះទឹកបូមដាក់ស្រែ ក្នុងនោះមាន ២ ឃុំ គឺ ឃុំចំណោមនិងឃុំរហាត់ទឹក ព្រោះនៅឆ្ងាយពីប្រភពទឹក។
ក្រោយពីស្រូវប្រាំងរបស់ពលរដ្ឋកំពុងប្រឈមខ្វះទឹកបូមដាក់ស្រែ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញ១ក្រុម ចុះពិនិត្យទីតាំងស្រូវប្រាំងដែលប្រឈមខ្វះទឹកក្នុងស្រុកមង្គលបុរី។


លោក អ៊ុំ រាត្រី បានប្រាប់អ្នកយកព៍ត័មានពេលចុះពិនិត្យកសិករធ្វើស្រែប្រាំងកំពុងខ្វះទឹកនោះថា នៅឃុំចំណោមនិងឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្នុងផែនការឲ្យកសិករធ្វើស្រូវប្រាំងប្រមាណ ២៧០០០ ហិចតា។ ប៉ុន្តែជាក់ស្តែង ប្រជាកសិករបាននាំគ្នាសំរុកធ្វើស្រូវប្រាំងដល់ទៅចំនួន ៧០ ០០០ ហិចតាជាហេតុធ្វើឲ្យខ្វះទឹកបូមដាក់ស្រែ។
ជាវិធានការដោះស្រាយបន្ទាន់ លោកអភិបាលខេត្តបានណែនាំឲ្យអាជ្ញាធរឃុំចុះពិនិត្យស្រង់ទិន្នន័យជាក់លាក់ ពីផលប៉ះពាល់ និងដំណាំស្រូវខូចខាតរបស់ប្រជាកសិករ ដើម្បីរិះរកដំណោះស្រាយទាំងជំនាញធនធានទឹក ជំនាញកសិករ និង អភិវឌ្ឍន៍ជនបទ។
បើតាមប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ស្រូវប្រាំងដែលប្រឈមខ្វះទឹកបូមដាក់ស្រែនោះមានចំនួន ៤៨៧ ហិកតា ស្ថិតនៅឆ្ងាយពីប្រភពទឹក ស្ថិតក្នុងភូមិសាស្ត្រឃុំរហាត់ទឹកឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕


អត្ថបទ៖ វ៉ាន់ ណាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


