ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រើនរំលឹកដល់យុវជនត្រូវគោរពតម្លៃប្រពៃណីជាតិ ឱកាសសប្បាយចូលឆ្នាំថ្មី
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានក្រើនរំលឹកដល់ពលរដ្ឋនិងយុវជនឲ្យប្រកាន់ភ្ជាប់ការកម្សាន្តសប្បាយដោយគោរពតម្លៃប្រពៃណី និងរក្សាសីលធម៍ឲ្យបានល្អ។

ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាកចូលឆ្នាំរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ១៤ .១៥ .១៦ ខែមេសា នឹងមានមនុស្សចូលរួមយ៉ាងកកកុញ។
ដើម្បីរក្សាតម្លៃនិងវប្បធម៌របស់ជាតិ លោកអភិបាលខេត្តបានលើកឡើងពីសីលធម៌នៃការស្លៀកពាក់ ជាពិសេសសម្រាប់យុវតីក្មេងៗមិនត្រូវស្លៀកពាក់ខើចលើខើចក្រោម។
លោកអភិបាលខេត្តបានដាស់តឿន ដល់ យុវនារី ដែលនិយមស្លៀកពាក់សិចស៊ី ហើយចេញមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅ ឬលេង ល្បែងផ្សេងៗទៀតឲ្យចេះស្លៀកពាក់ឲ្យបានសមរម្យចេះគោរពច្បាប់ប្រពៃណីខ្មែរ។
ជាមួយគ្នានេះ លោកក៏បានព្រមានរាល់ការលេងល្បែងទាំងឡាយណាដែលនាំឲ្យខាតបង់ អន្តរាយទ្រព្យសម្បត្តិនិងនាំឲ្យមានគ្រោះថ្នាក់មានល្បែងស៊ីសង ល្បែងភ្នាល់ផ្សេងៗ ក៏ដូចជាការគប់ស្បោងទឹក លាបធ្យូង ដល់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត។
លោកក៏ក្រើនរំលឹកឲ្យបង្កើនស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលនាំឲ្យមានអគ្គិភ័យ និងត្រូវទប់ស្កាត់ ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម។

លោកអ៊ុំ រាត្រី ក៏បានណែនាំដល់អង្គភាពទាំង៣ មានកងកំលាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និង សឹករងខេត្តបន្ទាយមានជ័យ និង គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ត្រូវនៅចាំការពារគ្រប់ច្រកល្ហក ទាំងយប់ទាំងថ្ងៃ ដើម្បីពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ ថ្ងៃ៕
អត្ថបទ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម១៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


