Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ៣គ្រួសារពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ជាជនជាតិថៃ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញហើយ

បានផុស

នៅ

រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុង លោកមេបញ្ជាការកងកម្លាំង នគរបាល មូលដ្ឋានកងរាជអាវុធហត្ថ និងមន្ទីរជំនាញសុខាភិបាល ចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ដែលបានធ្វើចត្តាឡីស័កគម្រប់រយៈពេល១៤ថ្ងៃ ជាមួយនឹងលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ (COVID-19)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកផងដែរថា ប្រជាពលរដ្ឋចំនួន០៣គ្រួសារខាងលើ ដែលមានការពាក់ពន្ធ័ជាមួយអ្នកផ្ទុកវីរុសកូវីដ-១៩ ជាជនជាតិថៃ ត្រូវបានធ្វើចត្តាឡីស័កកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កកម្រិត២ ផ្ទះសំណាក់ឧត្តមរដ្ឋា និងមានលទ្ធផលតេស្តអវិជ្ជមាន។

រហូតមកដល់ថ្ងៃទី២៧ ខែមេសានេះ ជំនាញសុខាភិបាល បានអនុញ្ញាតឱ្យត្រឡប់ទៅកាន់គេហដ្ឋានវិញ និងនៅតែបន្តគោរពអនុវត្តន៍តាមជានិច្ចនូវវិធានសុខាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនជានិច្ច បើទោះបីជានៅក្នុងមូលដ្ឋានក្រុងសំរោង ខេត្តឧត្តរមានជ័យ ពុំមានការរីករាលដាលនៃជំងឺកូវីដ-១៩ តែជំងឺកូវីដនេះ នៅតែមានវត្តមាននៅឡើយ នៅតាមបណ្តារាជធានីខេត្ត ក្នុងប្រទេសកម្ពុជា ហើយពិភពលោកក៏កំពុងតែរងឥទ្ធិពលដ៏អាក្រក់ពីជំងឺដ៏កាចសាហាវនេះ។

សូមបន្ត និងបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ចដើម្បីសុវត្ថិភាពខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង៕

អត្ថបទ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម