Connect with us

ព័ត៌មានជាតិ

សត្វអណ្តើកសមុទ្រកម្រមួយក្បាលត្រូវបានលែងឲ្យចូលក្នុងដែនសមុទ្យធម្មជាតិវិញ ក្រោយជាប់លបប្រជានេសាទដោយចៃដន្យ

បានផុស

នៅ

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ព្រមទាំងលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញជាអធិបតីក្នុងពិធីលែងអណ្តើកសមុទ្រ (ល្មិច) មួយក្បាល ត្រឡប់ទៅក្នុងសមុទ្រវិញ បន្ទាប់ពីបងប្អូនអ្នកនេសាទនៅតំបន់កោះពោធិ៍ បានប្រគល់សត្វល្មិចនេះជូនស្នាក់ការសន្តិសុខកោះពោធិ៍ ក្រោយរូបវាកើតមានករណីជាប់ខ្សែលបដោយចៃដន្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហ៊ួរ មិថុនា អភិបាលរងខេត្តកែបបានលើកឡើងថា ក្នុងចំណោមសត្វសមុទ្រដ៏កម្រជិតផុតពូជមិនថា សត្វល្មិច ឬអណ្តើកសមុទ្រ នោះទេ គឺជាប្រភេទធនធានជលផលសមុទ្រដែលកំពុងរងគ្រោះថ្នាក់បំផុត និងត្រូវបានច្បាប់ការពារយ៉ាងតឹងរ៉ឹង ដែលទាមទារឱ្យមានការចូលរួមថែរក្សាពីគ្រប់មជ្ឈដ្ឋានត្រូវចូលរួមថែរក្សាអភិរក្សសមុទ្រដែលមានធនធានសមុទ្រដល់កម្រាំជិតផុតពូជឲ្យបានល្អទៅថ្ងៃអនាគតខាងមុខផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម