Connect with us

ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ា​ណា និង ឯកឧត្តម ឌី វិជ្ជា បាន​នាំ​យក​អំណោយ​សប្បុរស ១២​មុខ ប្រគល់​ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រើប្រាស់​ក្នុង​បេសកកម្ម ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ដោយ​មើលឃើញ​ពី​ភាព​មមាញឹក​និង​ការ​លះបង់​កម្លាំងកាយ​ចិត្ត​របស់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​រយៈកាល​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន លើ​បេសកកម្ម ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ លោកជំទាវ ហ៊ុន ម៉ា​ណា និង ឯកឧត្តម ឌី វិជ្ជា បាន​ចាត់​ឲ្យ​ក្រុមការងារ ដឹកនាំ​ដោយ ឯកឧត្តម ឆា​រស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយក អំណោយ​សប្បុរស ចំនួន​១២​មុខ មក​ប្រគល់​ជូន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ទុក​ប្រើប្រាស់​តាម​ការ​ជាក់ស្តែង ក្នុង​បេសកកម្ម ប្រយុទ្ធប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​នឹង​បន្ត​យូរអង្វែង​ទៅ​មុខទៀត​។ អំណោយ​ទាំង​១២​មុខ​របស់​លោកជំទាវ ហ៊ុន ម៉ា​ណា និង ឯកឧត្តម ឌី វិជ្ជា រួមមាន​៖

១-​អង្ករ ចំនួន ៤០០ កា​រ៉ុង ស្មើនឹង ២០ តោន​

២-​ត្រីខ ចំនួន ១០០ កេស​

៣-​មី​ម៉ា​ម៉ា ចំនួន ៥០ កេស​ធំ ស្មើនឹង ៣០០ កេស​តូច​

៤-​ភេ​ស​ជ្ជះ ខា​រ៉ា​បាវ ចំនួន ៥០០ កេស​

៥-​ប៊ីចេង ចំនួន ៧៥​គីឡូក្រាម​

៦-​អំបិល ចំនួន ៧៥​គីឡូក្រាម​

៧-​ទឹកត្រី ចំនួន ៣០ យួរ ស្មើនឹង ១៨០ ដប​

៨-​ទឹក​ស៊ី​អ៉ី​វ ៣០ យួរ ស្មើនឹង ១៨០ ដប​

៩-​ទឹក​សុទ្ធ​អា​រូ​ណា ៥០០​កេស​

១០-​ម៉ាស់​ចំនួន ១២,៥០០​ម៉ាស់​

១១-​របាំងមុខ ចំនួន ២០០

១២-​ថ្នាំពេទ្យ ចំនួន ០៥ កេស​។​

ក្នុងនាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្តែង​ការ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​សប្បុរស របស់ លោកជំទាវ ហ៊ុន ម៉ា​ណា និង ឯកឧត្តម ឌី វិជ្ជា ដែល​តែងតែ​គិតគូរ​ពី​ទុក្ខ​លំបាក របស់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ជាពិសេស​កាយវិការ​យក​ចិត្ត​ទុកដាក់​ចំពោះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាពេលនេះ គឺ​ពិត​ជា​មាន​សារៈសំខាន់​បំផុត និង​ជា​ការ​លើកទឹកចិត្ត​យ៉ាង​ធំធេង ដល់​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ទាំងអស់ ក្នុង​ការ​រួមចំណែក បន្ត​បេសកកម្ម ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តទៅ​មុខ​ដោយ​ឥត​រុញរា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម