Connect with us

ព័ត៌មានជាតិ

៤ខែដើមឆ្នាំមានអ្នករងគ្រោះគ្រាប់មីន២១នាក់ កើនឡើង៥%

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថារយៈពេល៤ខែឆ្នាំ២០២១ នេះមានជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២១នាក់ មានការកើនឡើងចំនួន៥ភាគរយ។

 បើតាមអាជ្ញាធរមីនកម្ពុជាអត្រាគ្រោះថ្នាក់នោះ មានការកើនឡើងមនុស្សចំនួន២នាក់បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានជនរងគ្រោះចំនួន ១៩នាក់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីជាអត្រារងគ្រោះមានការកើនឡើង៥ភាគរយក្តីក៏អាជ្ញាធរមីនកម្ពុជាបានព្រមានថាគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅតែជាឧបសគ្គអាចបំផ្លាញជីវិតមនុស្សគ្រប់ពេលវេលាជាពិសេសនៅតាមអតីតតំបន់សមរភូមិ និងព្រំដែនដែលទាមទារឱ្យបងប្អូនកសិករធ្វើស្រែចម្ការត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។

អាជ្ញាធរមីនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាននៅក្នុងភូមិសាស្ត្រដែលត្រូវធ្វើស្រែចម្ការមុននឹងការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាតមីននោះ។

ជាងនេះ នៅពេលដែលបងប្អូនបានឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

នៅក្នុង​សារ​ចូលរួម​អបអរ ទិវា​ជាតិ​យល់ដឹង​ពី​គ្រាប់មីន កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករមន្ត្រី បាន​បញ្ជាក់ថា ចំនួន​អ្នកស្លាប់ និង​រងរបួស ដោយសារ​មីន​បាន​ថយចុះ​ពី​ ៤,៣២០​នាក់​ នៅក្នុង​ឆ្នាំ​១៩៩២ មក​ត្រឹមតែ​៦៥​នាក់ ​ប៉ុណ្ណោះ​នៅក្នុង ​ឆ្នាំ​២០២០​។

មន្ត្រី​ជំនាញ​ក៏បាន​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅលើ​ផ្ទៃដី​ក្នុង​ទំហំ​២,១៣៨​គីឡូម៉ែត្រ​ការ៉េ បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩២​មក​ គឺមានរយៈពេល២៨ឆ្នាំ។

សម្តេច បានបញ្ជាក់ថា ដី​ដែល​បោសសម្អាត គ្រាប់មីន​ហើយ​នោះ គឺ​បាន​យក​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ សាងសង់​សាលារៀន ផ្ទះ និង​មន្ទីរ​ថែទាំ​សុខភាព ជាដើម សម្រាប់​ប្រជាពលរដ្ឋ​ជាង​៦​លាន​នាក់​។​

ជាមួយគ្នានេះដែរ២៨​ឆ្នាំ​កន្លងមកនេះ អាជ្ញាធរ​មីន ក៏បាន​រកឃើញ​ និង​ដុតបំផ្លាញ​គ្រាប់មីន​អស់​ជាង​១​លាន​គ្រាប់​ មីន​ប្រឆាំង​រថក្រោះ​ជាង​២,៥​ម៉ឺន​គ្រាប់ និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជិត​៣​លាន​គ្រាប់​ផ្សេងទៀត​។​

ចាប់ពី​ឆ្នាំ​១៩៧៩ ដល់ ២០២០ នៅ​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ជិត​២​ម៉ឺន​នាក់​បាន​ស្លាប់ និង​រងរបួស​ដោយ​ពិការ​ដាច់​ដៃជើង​ជាង ៤,៥​ម៉ឺន​នាក់​ផ្សេងទៀត ដោយសារ​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​។​​

កម្ពុជា​ត្រូវ​បន្ត​បោសសម្អាត​ផ្ទៃដីដែលមាន​មីន​ចំនួន​៨៤៥​គីឡូម៉ែត្រ​ការ៉េ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រួមទាំង​គ្រាប់បែក​ចង្កោម​ចំនួន​១,៣១៦​គីឡូម៉ែត្រ​ការ៉េ​បន្ថែមទៀត ក្នុងការ​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ “​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥” ​ហើយដើម្បី​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ការបោះសម្អាត​ផ្ទៃដី​មីន​ទាំងនេះ កម្ពុជា​ត្រូវការ​ថវិកា​ជិត​៤០០​លាន​ដុល្លារ​អាមេរិក​៕
អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម