កាត់ទោស​ក្រុម​ឧក្រិដ្ឋកម្ម​ចិន ​ឆ្លងដែន​ចាប់​ចិន​ជំរិត​ទារ​ប្រាក់ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កាត់ទោស​ក្រុម​ឧក្រិដ្ឋកម្ម​ចិន ​ឆ្លងដែន​ចាប់​ចិន​ជំរិត​ទារ​ប្រាក់

Published

on

​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១២​វិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បើកសវនាការ​កាត់ទោស​ ក្រុម​ឧក្រិដ្ឋកម្ម​ជនជាតិ​ចិន​ ដែល​បាន​ឆ្លងដែន​ មក​ចាប់​ជន​ជាតិ​ចិន​ដូចគ្នា​ជំរិត​ទារ​ប្រាក់​លើទឹក​ដី​កម្ពុជា។

​ជនជាប់ចោទ​ដែល​តុលាការ​កម្ពុជា​កាត់ទោស​ទី​១ ឈ្មោះ Wang Wen ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន, ទី​២​ឈ្មោះ Zhou Huan ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន ។​

​តាម​អំ​ណាន​របាយការណ៍ តុលាការ​បាន​ចោទប្រកាន់​បុ​រ​សជន​ជាតិ​ចិន​ទាំង​២​នាក់​ពី​បទ « បង្ខាំ​មនុស្ស​ខុសច្បាប់ » ប្រព្រឹត្ត​នៅ​ចំណុច​ខុន​ដូរ​មេគង់​ប្យូ ក្រុម​ទី​១ ភូមិ​៣ ផ្លូវ​កែវ ចិន្ដា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា កាលពី​អំឡុង​ខែ​មិនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី ១៥​ឧសភា ឆ្នាំ​២០២០ ។ ប្រឈមមុខ​បទចោទប្រកាន់​នេះ នៅ​ក្នុង​សវនាការ ក្រុម​ជនជាប់ចោទ​បាន​បដិសេធ​ថា ​ពួកគេ​មិនបាន​ប្រព្រឹត្ត​កំហុស​ចាប់​បង្ខាំង​មនុស្ស​ ដើម្បី​ជំរិត​ទារ​ប្រាក់​ឡើយ ហើយ​ពួកគេ​ ក៏​មិនដែល​ស្គាល់​ជនរងគ្រោះ​ឡើយ។

​លោក Zhou Hao ភេទ​ប្រុស ជនជាតិ​ចិន ជា​ជនរងគ្រោះ មិនបាន​បង្ហាញខ្លួន​ នៅ​ក្នុង​សវនាការ​ទេ ព្រោះ​ក្រោយ​រំដោះខ្លួន លោក​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ហើយ។ តាម​របាយការណ៍​សមត្ថកិច្ច​បាន​បង្ហាញ​ថា ចាប់ពី​អំឡុង​ខែ​មិនា ឆ្នាំ​២០២០​ដល់​ថ្ងៃ​ទី ១៥​ឧសភា ឆ្នាំ​២០២០ លោក​Zhou Hao ត្រូវ​បាន​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៨​នាក់ បាន​ចាប់​បង្ខាំង​ទុក​ នៅ​ក្នុង​ខុន​ដូរ​​មេគង់​ប្យូ ស្ថិតនៅក្នុង​ក្រុមទី​១ ភូមិ​៣ ផ្លូវ​កែវ ចិន្ដា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដើម្បី​ជំរិត​ទារ​ប្រាក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​ និង​ចាប់​បាន​ជនជាតិ​ចិន​ចំនួន​៨​នាក់ និង​រំដោះ​ជនរងគ្រោះ​ផុត​ពី​គ្រោះថ្នាក់។

​​ក្នុង​នីតិវិធី​ស៊ើបអង្កេត​របស់​តុលាការ ចៅក្រម​ស៊ើបសួរ​បាន​ដោះលែង​ជនសង្ស័យ​អស់​៦​នាក់​ ដែល​មិន​មាន​ការ​ពាក់ព័ន្ធ នៅសល់​ជនជាប់ចោទ​២​នាក់​ ដែល​ត្រូវ​បញ្ជូន​មក​កាត់ទោស​នេះ។ ​នៅ​ក្នុង​សវនាការ លោក​ គុជ គឹម​ឡុង ជា​តំណាង​អយ្យការ​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​រក្សាទុក​បទចោទប្រកាន់​ដដែល និង​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​តុលា​ការ​សម្រេច​តាមច្បាប់។ ចៅក្រម​តុលាការ​បានសម្រេច​កំណត់​យក​ថ្ងៃ​ទី ០៣​ធ្នូ ឆ្នាំ​២០២០ ដើម្បី​ប្រកាស​សាលក្រម៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​យក​លុយ​ក្លែងក្លាយ​បង់ថ្លៃ​ផាក​ពិន័យ ប៉ូលិស​ឃាត់ខ្លួន​ឃើញ​ទាំង​គ្រឿង​ញៀន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 min ago

អាវុធហត្ថ​ បន្ត​ចេញ​ប្រតិបត្តិ​ការ​ដឹកជញ្ជូន ម៉ាស​​សម្តេច​តេ​ជោ ​ចែក​ជូន​ពលរដ្ឋ ​ក្នុង​រាជធានី​ ដោយ​ឥតគិតថ្លៃ​

ព័ត៌មានជាតិ2 mins ago

កម្ពុជា​-UN បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​កម្មវិធី “​មុខរបរនិង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា​ដំណាក់កាល​ទី​២”

ជីវិតកម្សាន្ដ11 mins ago

សាយ ប្រកាសសកម្មភាពបំផុសស្មារតីមហាជនខ្មែរឱ្យថែរក្សា និងស្រលាញ់វប្បធម៌ជាតិ

ព័ត៌មានជាតិ13 mins ago

ក្រសួង​សង្គមកិច្ច ​គាំទ្រ​សកម្មភាព​របស់អង្គការ២ ដែល​តែងតែចូលរួម​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់​​

ព័ត៌មានអន្ដរជាតិ16 mins ago

រដ្ឋមន្ត្រីមីយ៉ាន់ម៉ា ទៅដល់ថៃ រកវិធីគេចចេញពីវិបត្តិក្រោយរដ្ឋប្រហារ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services