សន្តិសុខសង្គម
នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិចិន៤នាក់ បន្ទាប់ពីបង្កហិង្សាក្នុងហាងខារ៉ាអូខេ
ជនជាតិចំនួន២ក្រុមបានទាស់ពាក្យសម្តីគ្នារហូតឈានដល់ការបង្កហិង្សាវាយតប់គ្នា នៅក្នុងហាងខារ៉ាអូខេ KTV យីហោ ស៊ីង ម៉ាក្រូ បង្កភ្ញាក់ផ្អើលដល់អធិការខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងចុះអន្តរាគមន៍ឃាត់ខ្លួនបានចំនួន៤នាក់ យកមកសួរនាំ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ចំណុចភូមិព្រៃព្រីងជេីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុគ្គលិកបំរើការនៅហាងខារ៉ាអូខេខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសជនជាតិចិនមានគ្នាប្រមាណជា៤នាក់ បាននាំគ្នាចូលមកផឹកស៊ីហាងខារ៉ាអូខេរបស់ខ្លួនដោយមានសភាពស្រវឹងពីខាងក្រៅរួចទៅហើយ។ ប្រភពបន្ថែមថា ខណៈដែលក្រុមជនជាតិចិនទាំងនោះដើរចូលទៅដល់ខាងក្នុង និងនាំគ្នាឡើងតាមជណ្តើរយន្តក៏ស្រាប់តែទាស់ពាក្យសម្តីជាមួយភាគីជនជាតិចិនមួយក្រុមទៀត ក៏បង្កជាហិង្សាវាយប្រតាយប្រតបទៅវិញទៅមកបណ្ដាលអោយមានអ្នករងរបួសបែកក្បាលម្នាក់ហូរឈាម។ ភ្លាមនោះដែរអ្នកបំរើការនៅខាងក្នុងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មាន លោក ម៉ន វុទ្ធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ដល់កនន្លែងកើតហេតុ និងឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ដើម្បីយកទៅសួរនាំតាមនីតិវិធី៕
អត្ថបទ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


