Connect with us

ព័ត៌មានជាតិ

សាស្រ្តាចារ្យ​សកលវិទ្យាល័យ​ម្នាក់​ចង.ក សម្លាប់ខ្លួន ដោយ​​ចោទ​ប្រពន្ធផិតក្បត់

បានផុស

នៅ

ខេត្តបាត់ដំបង៖ សាស្រ្តចារ្យសាកលវិទ្យាល័យ​ម្នាក់​បានសរសេរពាក្យផ្តាំផ្ញើមួយឃ្លា ដែលមានខ្លឹមសារសុំអោយអ្នកច្បាប់ជួយរកយុត្តិធម៌អោយគាត់ផង ទាក់ទងទៅនឹងអំពើផិតក្បត់របស់ភរិយា មុន​ពេលដែលគាត់សម្រេចចិត្តចង.កធ្វើអត្តឃាតសម្លាប់ខ្លួន។

ការភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចក្រុមទី០២ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសាក្សីនៅទីតាំងកើតហេតុបាននិយាយថា ករណីអត្តឃាត (ចង ក) នេះគឺជនរងគ្រោះមានឈ្មោះ ទិត្យ រដ្ឋា ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ សាស្រ្តាចារ្យសាកលវិទ្យាល័យ UME មានទីលំនៅចំណុចកើតហេតុខាងលើ បានយកខ្សែ Network (ខ្សែកាប) ចង.កទៅនឹងធ្នឹមផ្ទះ  បណ្តាលអោយស្លាប់។

ប្រភពដដែលបានបន្តថា កាលពីព្រលប់ថ្ងៃទី៤ គេបានឮប្តី ប្រពន្ធនេះឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ក្នុងន័យប្រច័ណ្ឌប្រពន្ធ ដែលគេដឹងថា ប្រពន្ធក៏ជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយកន្លែងក្នុងក្រុងបាត់ដំបងដែរ ដោយមានអាយុប្អូនប្តីតែ១ឆ្នាំប៉ុណ្ណោះ។ ក្រោយពីឈ្លោះ​គ្នា​ ប្រពន្ធក៏បានចេញពីផ្ទះទៅសំងំក្នុងផ្ទះកូនដែលជួលនៅក្បែរនោះ ទើបបុរសជាប្តីបានទៅដល់មុខបន្ទប់ ប៉ុន្តែកូនមិនបើកទ្វារអោយទើបជនរងគ្រោះត្រឡប់មកផ្ទះវិញ ។

ដោយឡែកស្ត្រីជាម្តាយដែលនៅឆ្ងាយ ក៏បានទទួលទូរស័ព្ទពីកូនប្រុសដែរ កាលពីវេលាម៉ោង ២ រំលងអាធ្រាត្រ ដែលកូនបាននិយាយថា ខ្លួនមិនចង់រស់តទៅទៀតទេ ។ ទើបព្រឹកឡើងស្ត្រីជាម្តាយបានតេមកកូនប្រុសប្អូន អោយទៅមើលបង ទើបភ្ញាក់ផ្អើលតែម្តង។ ក្នុងករណីធ្វើអត្តឃាតនេះ ជនរងគ្រោះបានបន្សល់ពាក្យផ្តាំមួយប្រយោគ អោយគេជួយរកយុត្តិធម៌អោយគាត់ផង ដោយសារប្រពន្ធផិតក្បត់ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម