Connect with us

ព័ត៌មានជាតិ

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ទើបតែប្រកាសពន្យារពេល៩០ថ្ងៃមិនអនុវត្តយកពន្ធគយថ្មីលើបណ្តាប្រទេសប្រមាណ៧៥នៅជុំវិញពិភពលោក ប៉ុន្តែ បានប្រកាសដំឡើងពន្ធគយដល់ទៅ១២៥%លើប្រទេសចិន។ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ចាត់ទុកថា នេះ គឺជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជា។ លោកថា ក្នុងរយៈពេលនេះ  រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ជាដំណឹងល្អ ៖ ប្រធានាធិបតីTrump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃ១០មេសានេះទៅ ។ មូលហេតុ បើតាមសំដីលោកTrump គឺមកពីប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសចំនួនជាង៧៥នៅក្នុងលោក បានទាក់ទងអាជ្ញាធរអាមេរិក ដើម្បីសុំចរចា»។ នេះ គឺជាការលើកឡើងរបស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ លើគណនីហ្វេសប៊ុករបស់លោក គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីការប្រកាសពន្យារពេលយកពន្ធថ្មីរយៈពេល៩០ថ្ងៃរបស់លោក ដូណាល់ ត្រាំ។ បើតាមលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រទេសមួយក្នុងចំណោមប្រទេសពីរបីផ្សេងទៀតដែលបានផ្តួចផ្តើមគំនិតមុនគេឯង ស្នើសុំចរចាជាមួយរដ្ឋាភិបាលទីក្រុងWashington។

លោកថា សង្គ្រាមពាណិជ្ជកម្មនេះ ដែលបាន និងកំពុងបន្តប្រព្រឹត្តទៅមានលក្ខណៈជាសកល។ ប៉ុន្តែ រដ្ឋាភិបាលនីមួយៗ គិតពីប្រយោជន៍របស់ប្រទេសខ្លួន មុនគេ។ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ ហើយធ្វើ ដើម្បីការពារបណ្តារោងចក្រ និងក្រុមហ៊ុននានាក្នុងទឹកដីកម្ពុជា ដើម្បីការពារប្រាក់ចំណូលរបស់កម្មករ និងដើម្បីការពារជីវភាពនៃប្រជាជនខ្មែរ។ ត្រង់ចំណុចនេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសរំលេចឱ្យដឹងថា៖ «ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ  រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី(៤៩%)មកលើកម្ពុជា»។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ បានប្រកាសដំឡើងពន្ធគយលើប្រទេសនានាលើពិភពលោក ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ ដោយបានដំឡើងដល់ទៅ៤៩%។ រំលងបាន១ថ្ងៃ ពោល គឺនៅថ្ងៃទី០៤ ខែមេសា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរលិខិតមួយទៅលោក ដូណាល់ ត្រាំ ដើម្បីស្នើសុំចរចា និងបានប្រកាសបញ្ចុះពន្ធគយលើទំនិញអាមេរិកមួយចំនួននាំចូលកម្ពុជាមកត្រឹម៥%។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី០៧ ខែមេសា កន្លងទៅថ្មីៗនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសជាសាធារណៈថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមមន្រ្តីជាន់ខ្ពស់២រូប ដើម្បីធ្វើដំណើរទៅចរចាជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិកផ្ទាល់តែម្តង។

ពេលនោះ ប្រធានាធិបតីអាមេរិក មិនបានឆ្លើយតបបែបណាទេចំពោះសំណើរបស់កម្ពុជា ហើយទើបតែពេលនេះទេ លោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលអនុវត្តការយកព​ន្ធគយថ្មីលើបណ្តាប្រទេសប្រមាណ៧៥ប្រទេសតែម្តង។ លោក ដូណាល់ ត្រាំ លោក ត្រាំ បាន​សរសេរ​បង្ហោះនៅលើបណ្ដាញសង្គមTruth Social ថា៖ «ខ្ញុំ​បានអនុញ្ញាតឱ្យផ្អាក(ការអនុវត្តពន្ធ)រយៈពេល៩០ថ្ងៃ និងបន្ធូរបន្ថយពន្ធគយបដិការឱ្យ​ទាបខ្លាំង​មក​ត្រឹម១០ភាគរយក្នុងអំឡុង​ពេលនេះ​ ដោយ​នឹងចូលជាធរមាន​ភ្លាមៗ»។ ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ នេះ គឺ«​ផ្អែកលើការពិតដែលថាជាង៧៥ប្រទេស បានទាក់ទងទៅតំណាងរបស់សហរដ្ឋអាមេរិក…ដើម្បីចរចារកដំណោះស្រាយចំពោះបញ្ហា​ដែលកំពុងពិភាក្សាទាក់ទងនឹងពាណិជ្ជកម្ម ឧបសគ្គពាណិជ្ជកម្ម ពន្ធគយ ការក្រឡុក​រូបិយប័ណ្ណ និងពន្ធមិនមែនរូបិយវត្ថុ និងការពិតដែលថាប្រទេសទាំងនោះ មិនបាន​សងសឹក​ប្រឆាំងសហរដ្ឋអាមេរិកក្នុងទម្រង់ណាមួយនោះទេ»។

នេះ គឺមាន​ន័យថា សម្រាប់គ្រប់ប្រទេសទាំងអស់(លើកលែងតែចិន​)ដែលជាប់ពន្ធគយបដិការ​លើសពី១០ភាគរយនោះ សហរដ្ឋអាមេរិក ​នឹងទម្លាក់មកត្រឹម១០ភាគរយរយៈពេល៩០ថ្ងៃ។ ១០ភាគរយ គឺជាអត្រាពន្ធមូលដ្ឋានដែលលោក​ ដូណាល់ ត្រាំ ដាក់លើគ្រប់ប្រទេសទាំងអស់ និងចូលជាធរមាន​កាលពីថ្ងៃសោរ៍ ចុងសប្ដាហ៍កន្លងទៅ។ ការពន្យាពេល និងទម្លាក់ពន្ធត្រឹម១០ភាគរយនេះ ក៏អនុវត្តចំពោះប្រទេសកាណាដា និងម៉ិកស៊ិកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៨ នាទីutes មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ១ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៧ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម