Connect with us

ព័ត៌មានជាតិ

អា​ជ្ញា​ធរ​ចុះ​បិទ​ទីតាំង ផ្ទះ​គ្រូពេទ្យ​ព្យាបាល​ឯកជន​ជំងឺ​ទូទៅ​និង​ជំងឺ​កុមារ ពាក់ព័ន្ធ​អ្នកដើរ​លក់​ឱសថ មាន​វិជ្ជមាន​កូ​វីដ​១៩

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​វេលា​ម៉ោង​១៤​និង​២០​នាទី ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​០៣​នាក់ ដឹកនាំ​ដោយ លោក អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការ​រង​ស្រុក​អន្លង់វែង​សហការ​ជាមួយ​កម្លាំង​អធិការ​នគរ​បាល​ស្រុក​អន្លង់វែង ចំនួន​០៦​នាក់។

មន្ត្រី​សុខាភិបាល​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​ចំនួន​០៤​នាក់​ ដឹកនាំ​ដោយ​លោក នៅ សំអន ប្រធាន​ការិយាល័យ​ប្រតិបត្តិ​ស្រុក​អន្លង់វែង ​និង ​ស្រុក​ត្រពាំង​ប្រាសាទ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណី ឈ្មោះ ហិន វុត្ថា ភេទ​ប្រុស អ្នកដើរ​លក់​ឱសថ​របស់​ក្រុមហ៊ុនមួយ​មកពី​ទីក្រុង​ភ្នំពេញ​​បាន​យក​ឱសថ​ទៅ​លក់​ឲ្យ​ឈ្មោះ ត្រាច សុវណ្ណ​ដែន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ផ្ទះ​គ្រូពេទ្យ​ព្យាបាល​ឯកជន ជំងឺ​ទូ​ទៅ​និង​ជំងឺ​កុមារ ស្ថិត​នៅ​ក្នុង ភូមិ​អូរ​ជ​ញ្ចៀ​ន​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​កាលពី​ថ្ងៃទី​២៨ ខែមេសា​ ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ស្តាប់​ការ​បំភ្លឺ​ខ្លួន​ពិតជា​បាន​ទទួល​ទិញ​ថ្នាំពេទ្យ​ពី​ឈ្មោះ​ហិន វិត្ថា ពិតប្រាកដ​មែន ដោយ​នៅពេលដែល​ទាក់ទង​គ្នា​គឺ​នៅ​មាន​គំលាត​ពី​គ្នា​ចំងាយ​១​ម៉ែត្រ​ដោយមាន​ការ​ពាក់​ម៉ាស់​ត្រឹមត្រូវ។

នៅ​វេលា​ម៉ោង​១៥និង០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​លោក ហោ ជិន​វិ​រ​យុទ្ធ​ អភិបាល​នៃ​គណៈអភិបាលស្រុក​អន្លង់វែង​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង ​យក​កំហាក​ដែល​មាន​សមាជិក​ក្នុង​ក្រុមគ្រួសារ​និង​អ្នកជំងឺ​ចំនួន​១៦​នាក់​ស្រី​១១​នាក់​៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម