Connect with us

ព័ត៌មានជាតិ

ភ្លៀងមួយមេយប់មិញ ខូចខាតផ្ទះពលរដ្ឋ១៧២​ខ្នង​នៅខេត្តបន្ទាយមានជ័យ​​

បានផុស

នៅ

​​ផ្ទះ​ប្រជាពលរដ្ឋ​១៧២​ខ្នង​រងការ​បែកបាក់ ​និង​រលំ​ស្ទើរ​រាប​ដល់​ដី​ដោយសារ​ខ្យល់កន្ត្រាក់ ភ្លៀងកក់​ខែ មួយ​មេ​ធំ​ក្នុងស្រុក​ព្រះនេត្រព្រះ ​និង​ក្រុង​ប៉ោយប៉ែត នៅ​ល្ងាចថ្ងៃ​៥ ខែ​ឧសភា ឆ្នាំ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​មូលដ្ឋាន និង​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅ​ល្ងាចថ្ងៃ​៥​ខែឧសភា ឆ្នាំ២០២១​នេះ​មាន​ភ្លៀង​១​មេ​លាយឡំខ្យល់កន្ត្រាក់​បាន​វាយ​បោកបក់បណ្ដាល​ឲ្យ​ខូច​ខាត​ផ្ទះ​ចំនួន​៧៥​ខ្នង​លើ​៤​សង្កាត់ ១​សង្កាត់​មិនិ​ត្ត​ ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៣៤ខ្នង ២​សង្កាត់​ផ្សារកណ្តាល​ខូចខាត​ផ្ទះ​ប្រជា​ពលរដ្ឋ២៣ខ្នង ៣​សង្កាត់​ប៉ោយប៉ែត​ខូច​ខាង​ផ្ទះ​ប្រជាពលរដ្ឋ​១៦​ខ្នង និង​ផ្សារ​មង្គល​ប៉ោយប៉ែត​១​ខ្នង ក្នុងនោះ​មានផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ធ្ងន់ មធ្យម និង​បន្តិច​ប​ន្ទួច​។​

ចំណែក​ស្រុក​ព្រះនេត្រព្រះ ​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​មាន​ចំនួន​៩៨​ខ្នង ក្នុង​៥​ភូមិ​មាន ១​ភូមិ​ត្របែក​៣០​ខ្នង របើក​ស័ង្កសី ៤៧២​សន្លឹក ២​ភូមិ​កណ្តាល​អស់​ផ្ទះ​ប្រជាពលរដ្ឋ​២០​ខ្នង​របើក​ស័ង្កសី​អស់​២២៩​សន្លឹក ៣​ភូមិ​គោក​ធំ​អស់​ផ្ទះ​ប្រជាពលរដ្ឋ​៣៥​ខ្នង របើក​ស័ង្កសី ៥៦៥​សន្លឹក ៤​ភូមិ​សូត្រមន្ត អស់​ផ្ទះ​ប្រជាពលរដ្ឋ​របើក​ស័ង្កសី​១៦​សន្លឹក ៥​ភូមិ​បុ​ស្បូវ ផ្ទះ​ប្រជាពលរដ្ឋ​៧​ខ្នង​របើក​ស័ង្កសី​២១១​សន្លឹក នៅ ល្ងាច ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​ម​២០២១ ។​

មន្ត្រី​មូលដ្ឋាន និង​នគរបាល​បាន​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹងថា​ក្រោយពី​កើតហេតុ​ហើយ​លោក​ឃូ​ពៅ​អភិ​បាល​ស្រុកព្រះនេត្រព្រះ ​និង​លោក​ គាត​ ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត លោក​និង​ក្រុមការងារ​បាន​ចុះទៅ​ដល់ផ្ទះ​ប្រជា​ពក​រដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ពិនិត្យ​និង​រៀបចំ​សា​ឡើងវិញ​ដើម្បី​សម្រួល​ឲ្យ​ជា​ពលរដ្ឋ​រស់នៅ​បណ្តោះអាសន្ន​សិន​ហើយក៏​ដើម្បី​ត្រៀម​ជួសជុល​ឲ្យ​នៅពេល​ខាងមុខ​នេះ​ផងដែរ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម