Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បោកបក់ផ្ទះពលរដ្ឋ១៣គ្រួសារនៅខេត្តបន្ទាយមានជ័យ

បានផុស

នៅ

នៅ វេលាម៉ោង ៨យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់១មេយ៉ាងខ្លាំងអមទៅដោយខ្យល់កន្ត្រាក់ និងផ្គររន្ទៈបោកបក់មកចំផ្ទះប្រជាពលរដ្ឋ១៣គ្រួសារ ក្នុង២ភូមិ មានភូមិសំបួរ ភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក បណ្តាលឲ្យបើងដំបូល សរសរធ្លាក់ដល់ដីខូចខាតយ៉ាងដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីមូលដ្ឋានបានប្រាប់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន១៣គ្រួសារ ចំនួន២ភូមិសំបួរ ពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុករងគ្រោះដោយខ្យល់កន្ត្រាក់នោះមានឈ្មោះក្នុងភូមិសំបួរមាន៖
១/ឈ្មោះ ម៉ន ណាត ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខូចខាត សសរផ្ទះធ្លាក់ចេញពីកំណល់ទាំងស្រុក ចំនួន១២កំណល់ ។
២/ឈ្មោះ ស៊ុប កាញ់ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
ខូចខាតរបើកសង្ក័រសីដំបូលផ្ទះចំនួន៦សន្លឹក ក្នុង១សន្លឹកប្រវែង៣ម៉ែត្រ
៣/ឈ្មោះ ស្មិញ រ័ត្ន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខូចខាតរបើកសង្ក័រសីដំបូលផ្ទះចំនួន១០សន្លឹក ក្នុង១សន្លឹកប្រវែង៣ម៉ែត្រ។

ភូមិពង្រ
១/ឈ្មោះ ប៊ុន ហ៊ាន ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខូចខាតរបើកសង្ក័រសីដំបូលផ្ទះចំនួន២៤សន្លឹក ក្នុង១សន្លឹកប្រវែង២.៥ម៉ែត្រ
២/ឈ្មោះ ឆោម ភឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខូចខាត របើកសង្ក័រសីដំបូលផ្ទះចំនួន៩សន្លឹក ក្នុង១សន្លឹកប្រវែង១១ម៉ែត្រ និងឈើអស់ចំនួន៩ម៉ែត្រ
៣/ឈ្មោះ ធិម ធូ ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខូចខាតរបើកសង្ក័រសីដំបូលផ្ទះចំនួន៥សន្លឹក ក្នុង១សន្លឹកប្រវែង២.៥ម៉ែត្រ
៤/ឈ្មោះ ឡោម សារុំ ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខូចខាត និងរបើកសង្ក័រសីដំបូលផ្ទះចំនួន១២សន្លឹក ក្នុង១សន្លឹកប្រវែង២ម៉ែត្រ
៥/ឈ្មោះ ឡោម ខន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខូចខាតរបើកសង្ក័រសីដំបូលផ្ទះចំនួន៥សន្លឹក ក្នុង១សន្លឹកប្រវែង៣ម៉ែត្រ
៦/ឈ្មោះ លួត ខា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខូចខាត របើកសង្ក័រសីដំបូលផ្ទះចំនួន៣សន្លឹក ក្នុង១សន្លឹកប្រវែង៣.៥ម៉ែត្រ
៧/ឈ្មោះ ច្រាញ់ ចិន ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខូចខាតរបើកសង្ក័រសីដំបូលផ្ទះចំនួន៥សន្លឹក ក្នុង១សន្លឹកប្រវែង៣ម៉ែត្រ
៨/ឈ្មោះ មុត ហុនធី ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខូចខាតរបើកសង្ក័រសីដំបូលផ្ទះចំនួន៦សន្លឹក ក្នុង១សន្លឹកប្រវែង៣.៥ម៉ែត្រ
៩/ឈ្មោះ ចាម វួយ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខូចខាតរបើកសង្ក័រសីដំបូលផ្ទះចំនួន៨សន្លឹក ក្នុង១សន្លឹកប្រវែង៥.៥ម៉ែត្រ
១០/ឈ្មោះ យុត ជួប ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខូចខាត របើកសំយ៉ាបសង្ក័រសីដំបូលផ្ទះចំនួន៦សន្លឹក ក្នុង១សន្លឹកប្រវែង៣.៥ម៉ែត្រ។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីផ្ទះប្រជាពលរដ្ឋ១៣គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រួចមក គេឃើញមានវត្តមានមន្ត្រីមូលដ្ឋាន សមត្ថកិច្ចទាំង៣អង្គភាពចុះមកជួយអន្តរាគម៍រាបចំឲ្យមានរបៀបរាបរយឡើងវិញនិងត្រៀមជួសជុលផ្ទះដែលខូចខាតនៅពេលខាងមុខផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម