ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ២០ខ្នង នៅស្រុករុក្ខគិរី កាលពីល្ងាចមិញ
យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នងដែរ ត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់ ខណ:ដែលមេឃកំពុងធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយនៅពេលនោះមានភ្លៀងធ្លាក់ឥតឈប់ឈរ ព្រមទាំងមានខ្យល់បក់បោកយ៉ាងខ្លាំងមកជាមួយផង។

យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកបានបញ្ជាក់ថា ខ្យល់កន្ត្រាក់បានបក់បោកចូលទៅលើ ២ ឃុំ ក្នុងស្រុករុក្ខគិរី គឺ ឃុំស្តុកប្រវឹក និងឃុំមុខរាហ៍ បណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋ និងខូចខាតសរុបចំនួន ២០ ខ្នង តែមិនបង្កអោយប៉ះពាល់ដល់ជីវិតមនុស្សឡើយដោយបច្ចុប្បន្នបានរាយការណ៍ទៅអាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមខេត្តរួចរាល់ហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


