ព័ត៌មានជាតិ
គិតត្រឹមព្រឹកថ្ងៃទី៨ឧសភានេះ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងកូវីដ ១៩កើនឡើងដល់ជាង១០០នាក់និងស្លាប់៥នាក់
លោក វេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍នៅព្រលប់ថ្ងៃទី៨ឧសភានេះថា គិតត្រឹមព្រឹកថ្ងៃទី៨ឧសភា ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន១១៥នាក់ ក្នុងនោះស្លាប់ចំនួន៥នាក់។

លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងចំណោមអ្នកជំងឺចំនួន១១៥នាក់នោះមាន៤នាក់បានបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញនិងនៅសល់អ្នកជំងឺចំនួន១០៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ក្រៅពីនេះមានអ្នកកំពុងធ្វើចត្តាឡីស័កចំនួន១០១៩នាក់ និងបានយកសំណាកចំនួន៥០នាក់ទៅធ្វើតេស្តរកជំងឺកូវីដ ១៩ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩ចំនួន១៨៧១៧នាក់អ្នកជាសះស្បើយចំនួន៧៣៤០នាក់និងអ្នកស្លាប់បាត់បង់ជីវិតចំនួន១១៤នាក់៕
ដោយ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី