Connect with us

ព័ត៌មានជាតិ

ភូមិ​បិទ​ខ្ទប់​១៩​ភូមិ​ហើយ ទូទាំង​ខេត្តកំពង់ចាម ដេ​ី​ម្បី​កាត់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​កំពង់ចាម​ ៖ ដើម្បី​កាត់​ផ្តាច់​ខ្សែចម្លង​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ សម្រាប់​ភូមិសាស្ត្រ​ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បាន​ជំរុញ​ដល់​មន្ត្រី​តាម​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ពលរដ្ឋ​ដែល​ចំណូលស្រុក ឬ​មកពី​តំបន់​ហានិភ័យ មក​រស់​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត ត្រូវ​ធ្វើ​យ៉ាងណា​សួរនាំ​នូវ​ព័​ត៌មាន​ដើម្បី​អាជ្ញាធរ​ធ្វើ​ចត្តា​ឡី​ស័ក និង​ឲ្យ​ក្រុមគ្រូពេទ្យ​ធ្វើ​ការ​យក​សំណាក តេស្ត​រក​វីរុស​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង នៅ​ព្រឹក ថ្ងៃទី​១០​ខែឧសភា​នេះ ក្រោយពី​មាន​ករណី​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៨​នាក់មក ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​ចុះ​ត្រួតពិនិត្យ​ការបិទ​ខ្ទប់ ភូមិ​អក​ទៀង ស្ថិតនៅ​ឃុំ​តាំង​ក្រាំង និង​ទីតាំង​រោងចក្រ​មួយកន្លែង​ទៀត​ក្នុងស្រុក​បាធាយ​។

ដោយ​គិត​មកដល់​ថ្ងៃទី​១០ ខែឧសភា​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម បានសម្រេច​បិទ​ខ្ទប់ ភូមិ​សរុប​ចំនួន ១៨ និង​ឃុំ​ចំនួន ៤​ឃុំ ពោលគឺ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹ​ត្តិ​ការណ៍​សហគមន៍ ២០ កុម្ភៈ ហើយ ជាមួយ​នោះ​ក៏បាន​សម្រេច ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ ភូមិ​ចំនួន បួន​ភូមិ មាន​ក្នុង ស្រុក​ស្រី​សន្ធរ​, ស្រុក​បាធាយ និង​ស្រុក​កងមាស​។

ចំណែក​តួលេខ អ្នកជំងឺ​កូ​វីដ ១៩ គិត​ត្រឹម​ថ្ងៃទី ៩ ឧសភា នេះ បាន​កើនឡើង​សរុប​ដល់ ចំនួន ១៥៤ នាក់ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មេគង្គ​កំពង់ចាម និង​មាន​អ្នកជា​សះស្បើយ ចំនួន​ជាង ៤០ នាក់ និង​មាន​អ្នកស្លាប់​១​នាក់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​៕​

អត្ថបទ និង រូបភាព លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ណាតូ ថា រុស្ស៊ី អាចវាយប្រហារគ្រប់គោលដៅនៅអឺរ៉ុប បើផ្ទុះសង្គ្រាម ជាមួយលោកខាងលិច 

បច្ចេកវិទ្យា៣៨ នាទី មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការ ម៉ាឡេស៊ី ចោទអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុពីបទ “មិនគោរពគោល​ការណ៍ ប្រកាសទ្រព្យសម្បត្តិ”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បេសកជនសិទ្ធិមនុស្ស UN បង្ហាញថា បើគ្មានអ្នកផ្ដល់សព្វាវុធ យោធា មីយ៉ាន់ម៉ា​ នឹងទន់ខ្សោយ

សន្តិសុខសង្គម១២ ម៉ោង មុន

តុលាការផ្តន្ទាទោស លោក William Guang  ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម