កញ្ញា មាន​ ពេជ្រវីតា​​​​ បានចេញ​ពី​ពន្ធនាគារ​ជាបណ្តោះអាសន្ន​ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កញ្ញា មាន​ ពេជ្រវីតា​​​​ បានចេញ​ពី​ពន្ធនាគារ​ជាបណ្តោះអាសន្ន​ហើយ

បានផុស

នៅ

ភ្នំពេញ ៖ ​កញ្ញា មាន​ ពេជ្រវីតា បាន​ចេញ​ពី​ពន្ធនាគារ​ជា​​បណ្តោះអាសន្នហើយ ដើម្បីបើកការស៊ើបអង្កេត នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា​បាន​មក​ដល់​ការិយាល័យ​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេចតេជោ នេះ​បើ​តាម​លោកគី តិច បាន​បង្ហោះ​ក្នុងបណ្ដាញទំនាក់​ទំនង​សង្គមហ្វេសបុក។

សូមបញ្ជាក់ថា កាលពីរសៀល​ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ នេះ លោកឧកញ៉ា ហេង សៀ បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ការ​ចូល​ខ្លួន​ដើម្បី​ឆ្លើយ​បំភ្លឺ​ទៅលើ​សំណុំរឿង​ដែល​កញ្ញា មាន ពេជ្រ​រីតា បាន​ប្ដឹង​រូបលោក។

ពាក្យសុំ​ពន្យារ​ពេល​ចូល​ឆ្លើយ​នេះ ត្រូវ​បាន​ដាក់​ព្រម​គ្នា​ទាំង​នៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង និង​ស្ថាប័ន​តុលាការ​តែម្ដង បន្ទាប់ពី​កញ្ញា រីតា ហៅ​យូ​ប៊ី កាលពី​ថ្ងៃទី ១១​ឧសភា បាន​ដាក់​ពាក្យ​ចូលមក​អយ្យការ​អម​សាលាដំបូង​មានកម្ម​វត្ថុ​ប្ដឹង​លោក​ឧកញ៉ា ហេង សៀ ពីបទ « ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ នៅ​ក្នុង​រថយន្ត​» ដោយ​ភ្ជាប់​ជាមួយនឹង​ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ។

កញ្ញា មាន ពេជ្រ​រីតា ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ចេញ​ដីកា​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​រសៀល​ថ្ងៃទី ១៣​ឧសភា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ឃុំខ្លួន​បាន​២​ថ្ងៃ​២​យប់​នៅ​ពន្ធនាគារ​ព្រៃ​ស៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​២ ច្រានចោល​ការផ្សាយ​រប​ស់​សារព័ត៌មាន Asia Times

ព័ត៌មានខ្លីៗ៨ ម៉ោង មុន

អភិបាលខេត្តកំពង់ធំ បង្ហាញចំនួនអ្នកឆ្លងកូវីដថ្មី និងអ្នកស្លាប់ទាំងយប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការពារជាតិ​ថា ស្ថានទូត​សហរដ្ឋ អាមេរិក កំពុង​ព្យាយាម​បង្កើត​បញ្ហា​ថ្មី​បំភ្លៃ​ការពិត នាំ​ឲ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​២

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ដ្រី​ម្នាក់​មកពី​ខេត្ត​ព្រះសីហនុ មកលេង​ផ្ទះ​នៅ​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ ផ្ទុកមេរោគ​កូ​វីដ​១៩

ព័ត៌មានជាតិ៩ ម៉ោង មុន

សាលាខណ្ឌ​ច្បារអំពៅ​បម្រើការងា​រដ្ឋបាល​ដូច​ធម្មតា​មិន​មាន​ការ​ផ្អាក​ឡើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services