ព័ត៌មានជាតិ
Breaking News ៖ បញ្ជូនកញ្ញា មាន ពេជ្ររីតា ទៅកាន់ពន្ធនាគារព្រៃសវិញទាំងយប់
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១៩និង២០នាទីយប់ថ្ងៃទី ១២ឧសភា ឆ្នាំ២០២១នេះ បានបញ្ជូនជនជនជាប់ចោទ មាន ពេជ្ររីតា ទៅកាន់ពន្ធនាគារវិញ បន្ទាប់ពីបាននាំមកសាកសួរបន្ថែមអស់ជាច្រើនម៉ោង។
ការសាកសួរបន្ថែមនេះ ក្រោយពីចៅក្រមស៊ើបសួរ លោកកូយ សៅ បានចេញដីកាសម្រេចឃុំខ្លួនកញ្ញា មាន ពេជ្ររីតា ដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសដោយអំពើហិង្សា ពាក់ព័ន្ធនឹងបទល្មើស ចាក់ឧកញ៉ា ហេង សៀ ២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហើយលួចយកទូរសព្ទពីក្នុងរថយន្ត។ បន្ទាប់មកជនជាប់ចោទបានប្ដឹងបកទៅជនរងគ្រោះវិញដោយចោទពីបទ ប៉ុនប៉ងរំលោភនៅក្នុងរថយន្ត។
ពាក់ព័ន្ធករណី ប្ដឹងទៅ ប្ដឹងមកនេះ ភស្តុតាងនៅកន្លែងកើតហេតុជាវីដេអូកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចម្តុំផ្សារគីឡូម៉ែត្រលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បង្ហាញពីជម្លោះរវាងស្ត្រីឈ្មោះ មាន ពេជ្ររីតា ពិធីការិនី My TV និង លោកឧកញ៉ា ហេង សៀប្រទូស្តរាយគ្នានៅក្នុងរថយន្ត។

ក្រោយកើតហេតុ លោកឧកញ៉ា ហេង សៀ បានចោទប្រកាន់នាង មាន ពេជ្ររីតា ពីបទ(លួចមានស្ថានទម្ងន់ទោស) ដោយជនសង្ស័យបានធ្វើសកម្មភាពលួចទូរសព្ទដៃជនរងគ្រោះ ទើបមានការប្រតប់ប្រតាយគ្នា ហើយជនសង្ស័យឈ្មោះ មាន ពេជ្ររីតា បានប្រើកាំបិតចាក់លោកឧកញ៉ា ហេង សៀ ២កាំបិត។

ជាក់ស្ដែងនៅក្នុងវីដេអូ គេឃើញឧកញ៉ា ហេង សៀ ស្ទុះចេញពីរថយន្តនៅត្រង់កន្លែងបើកបរ ដួលផ្ងាក រួចទើបស្ទុះរត់ទៅក្រោយរថយន្តបាត់ទៅ។ ភ្លាមៗនោះគេឃើញកញ្ញា មាន ពេជ្ររីតា បើកទ្វាររថយន្តចេញពីបាំងខាងក្រោយ ដៃម្ខាងកាន់កាំបិត ដៃម្ខាងកាន់ទូរសព្ទ ស្ពាយកាបូប ចេញមកដើរទៅខាងក្រោយរថយន្ត មួយសន្ទុះទើបដើរទៅម្ខាងរថយន្តបាត់ទៅ។
ចំណែកស្ត្រីដែលជាជនជាប់ចោទឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី វិញបានប្តឹងចោទប្រកាន់លោកឧកញ៉ា ហេង សៀ ពីបទ (ប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅក្នុងរថយន្ត។

សំណុំរឿងប្ដឹងនេះតុលាការបានទទួលចាត់ការហើយ ទើបបង្គាប់ឲ្យនាំជនជាប់ចោទមកសាកសួរបន្ថែម នៅចំពោះមុខមេធាវីច្រើនរូប ដែលស្ម័គ្រចិត្តការពារក្ដីឲ្យជនជាប់ចោទ រីតា។ ប៉ុន្តែក្រោយសាកសួរជនជាប់ចោទរួចតុលាការបានបង្គាប់ឲ្យនាំកញ្ញា មាន ពេជ្ររីតា ទៅកាន់ពន្ធនាគារព្រៃសវិញសិន ដើម្បីរង់ចាំការសម្រេចពេលក្រោយ ខណៈឧកញ៉ា ហេង សៀ នៅក្នុងសង្គ្រោះរបស់គ្រូពេទ្យនៅឡើយ៕
ដោយ ៖ មករា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


