ព័ត៌មានជាតិ
សាលាដំបូងរាជធានី បន្តការសាកសួរកញ្ញា មាន ពេជ្ររីតា នៅព្រឹកនេះ
ប្រភពព័ត៌មានពីសាលាដំបូងបានបញ្ជាក់ឲ្យដឹងថា ចៅក្រមសើបសួរលោក កូយ សៅ បានបន្តនីតិវិធីសាកសួរបន្ថែមទៀតលើកញ្ញា មាន ពេជ្ររីតា ពាក់ព័ន្ធនឹងបណ្ដឹងព្រហ្មទណ្ឌ ប្ដឹងទៅ ប្ដឹងមក ជាមួយលោកឧកញ៉ា ហេង សៀ ដែលកំពង់ព្យាបាលរបួសនៅមន្ទីរពេទ្យ ។

កញ្ញា ជាជនជាប់ចោទផង និងជាដើមបណ្ដឹងផង ត្រូវបានអនុរ័ក្សពន្ធនាគារដឹកបញ្ជូនមកកាន់តុលាការតាំងពីម៉ោង៦ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ប្រគល់ឲ្យចៅក្រមសើបសួរបន្តនីតិវិធី ។ ក្នុងនោះផងដែរគេបានឃើញម្ដាយរបស់ជនជាប់ចោទបានមកតុលាការលើកទឹកចិត្តកូនដើម្បីកុំឲ្យភិតភ័យផងដែរ ។

ការបន្តសាកសួរនេះធ្វើឡើងក្រោយពីចៅក្រមសើបសួរបានផ្អាកការសើបសួរកាលពីយប់មិញ ហើយបង្គាប់ឲ្យអនុរ័ក្សពន្ធនាគារនាំយកកញ្ញាជាជនជាប់ចោទទៅឃុំខ្លួនវិញ លុះព្រឹកឡើងទើបបញ្ជូនមកតុលាការវិញ ។
រហូតមកដល់ថ្មើនេះនៅពុំទាន់មានការសម្រេចជាផ្លូវការលើជោគវាសនា កញ្ញា មាន ពេជ្ររីតា ពីសំណាក់ចៅក្រមសើបសួរនៅឡើយ ៕
អត្ថបទ ៖ មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


