ជីវិតកម្សាន្ដ
ក្រៅពីអាជីពសិល្បៈកញ្ញា មាន ពេជ្ររីតា បច្ចុប្បន្នជានិស្សិតឆ្នាំទី២ផ្នែកពាណិជ្ជកម្ម
ភ្នំពេញ ៖ រហូតមកទល់រសៀលថ្ងៃនេះករណីរឿងរ៉ាវក្ដីក្ដាំរវាងតារាស្រីកញ្ញា មាន ពេជ្ររីតា ជាមួយឧក ញ៉ា ហេង សៀ នៅតែជាប្រធានបទក្តៅសម្រាប់មហាជននិងអ្នកសិល្បៈគ្រប់មជ្ឈដ្ឋាន។

យ៉ាងណាក្តីអំឡុងពេលនេះ គេក៏សង្កេតឃើញមានមហាជននិងអ្នកសិល្បៈជាច្រើនបាននឹងកំពុងទទូចស្នើសុំយុត្តិធម៌ចំពោះកញ្ញា មាន ពេជ្ររីតា ផងដែរ។ ដោយឡែកក៏មានការបង្ហាញពីប្រវត្តិខ្លះៗជុំវិញការងារសិល្បៈនិងការសិក្សាបច្ចុប្បន្នរបស់ ពេជ្ររីតា។

កញ្ញា មាន ពេជ្ររីតា ត្រូវបានគេដឹងថា នាងគឺជាអតីតបេក្ខនារី Miss Grand Cambodia២០២០ ដែលធ្លាប់ឆ្លងកាត់ការប្រឡងកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាកាលពីអំឡុងឆ្នាំ២០២០។ បន្ទាប់ពីការប្រកួតខាងលើនាងក៏មានឱកាសក្លាយជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍MY TV។

កញ្ញាមាន ពេជ្ររីតា បច្ចុប្បន្នមានអាយុ២០ឆ្នាំហើយ ក្រៅពីការងារសិល្បៈនាងក៏ជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យផារ៉ាកនទៀត ផង។ មាន ពេជ្ររីតា សព្វថ្ងៃមានទីលំនៅក្នុងរាជ ធានីភ្នំពេញ។ គូរបញ្ជាក់ថា បន្ទាប់ពីផ្ទុះរឿងរ៉ាវក្តីក្តាំនេះ នាងត្រូវបានតុលាការសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ(មណ្ឌល ម២)ក្រោយរងការចោទប្រកាន់ចាក់សម្លាប់ឧកញ៉ា ហេង សៀ ៕
ដោយ ៖ ចាន់រ៉ា

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


