Connect with us

ព័ត៌មានជាតិ

កសិករ​ឃុំ​ទន្លេ​បិទ ខេត្ត​ត្បូងឃ្មុំ​ ដាំ​ដំណាំ​ខុស​ពី​គេ ​អតិថិជន​មាន​មិន​ខ្វះ ខ្លះ​​មក​រក​ទិញ​ដល់​ចម្ការ

បានផុស

នៅ

ត្បូងឃ្មុំ៖​ កសិករ​ដាំឳឡឹកលឿង​ ត្រសក់ផ្អែម​ ពោតពណ៍ស្វាយ​ និងម្នាស់ទឹកឃ្មុំ​ក្នុងឃុំ​ទន្លេ​បិទ ទោះបីបច្ចប្បន្ន​ជួប​វិបត្តិកូវីដ១៩យ៉ាងណាក៍ដោយ​ តែផល​ដំណាំ​នៅ​តែមានតម្រូវការខ្ពស់លើ​ទីផ្សារ។

កសិករ​ ប៊ូ​ ម៉ាន​ ដែលមានកំពុងពង្រីកផ្ទៃដីដាំដុះ​ ប្រមាណជិត​១០​ហិចតា​ ក្នុងភូមិទន្សោង​ ឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ បានចាប់អារម្មណ៍មកបង្កបង្កេីនផលដំណាំដែលមានលក្ខណៈខុសប្លែកពីគេ​ ខណៈនៅតំបន់នេះពុំមានអ្នកដាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសកិរ​ ប៊ូ​ ម៉ាន​ បានឲ្យដឹងថា​ បច្ចុប្បន្ន​នេះតម្រូវការលេីទីផ្សារទាំងអ្នកមកទទួលបោះដុំ​ និងមកទិញដល់ចម្ការជាលក្ខណៈគ្រួសារមានការកេីនឡេីងខ្ពស់​ ព្រោះអតិថិជនចូលចិត្ត​ និងគាំទ្រនូវផលិតផល​ ដូចជា​ ឳឡឹក​ពណ៍លឿង​ ព្រោះរសជាតិផ្អែមឆ្ងាញ់និងបែបធម្មជាតិពិតពេលមកដល់ចម្ការ។ បេីទោះកម្ពុជារងគ្រោះវិបត្តិកូវីដ១៩យ៉ាងណាក៍ដោយ​ តែប្រជាពលរដ្ឋនៅតែទទួលទាន​ និងតម្រូវការបន្លែ​ ម្ហូបអាហារ​ ត្រី​សាច់ខ្ពស់។

កសិកររូបនេះបន្ថែមទៀតថា​ តំបន់ដែលលោកកំពុងបង្កបង្កេីនផលនេះជាតំបន់វាលទំនាប​ ដីមានជីវជាតិល្អ​ តែអ្វីដែលប្រឈមក្នុងការដាំដុះនោះ​ គឺបញ្ហា​ ទឹកជំនន់​ អាកាសធាតុ​ប្រែប្រួល​ មានសត្វចង្រៃ​ និងស្មឡជាដេីម។​ ដំណាំទាំងប៉ុន្មានមុខនេះ​សព្វនេះបងប្អូនប្រជាពលរដ្ឋនិយមគាំទ្រ​ និងចូលចិត្តទទួលទាននោះគឺឪឡឹកពណ៍លឿង​ និងត្រសក់ផ្អែម​ដែលភាគច្រេីន​អ្នក ដែលមកដល់កន្លែងចំការ តែងតែជឿទុកចិត្តព្រោះជាផលិតផលដែលកសិករដាំដុះនៅទីនេះមែន​ ចំណែកឯការទទួលស្វាគមន៍ពីម្ចាស់ចម្ការ​ មានលក្ខណៈល្អប្រសេីរ​ និងតម្លៃសមរម្យអាចទទួលយក៕

​អត្ថបទ​ និង​ រូបភាព៖​ លោក​ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម