Connect with us

ព័ត៌មានជាតិ

ភរិយាឧកញ៉ា ឌួង ងៀប អំពាវ​នាវ​សុំយុត្តិធម៌សម្រាប់ខ្លួនឯង​ និងព្រះតេជព្រះគុណ ឌួង ឆាយ

បានផុស

នៅ

ភរិយា​របស់​លោក​ឧកញ៉ា ឌួង ងៀប និង​ត្រូវ​ជា​ម្ដាយ​បង្កើត​ព្រះតេជព្រះគុណ ឌួង ឆាយ​ គឺ​លោកស្រី ខុង លីស៊ីអាណា ​បាន​ចេញ​មុខ​ទទូច​ស្នើ​សុំ​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង ​និង​កូន​ប្រុស​គឺ​ព្រះតេជព្រះគុណ ឌួង ឆាយ បង្ករ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​មហាជន។

លោកស្រី ខុង លីស៊ីអាណា បាន​រៀបរាប់​រឿង​រ៉ាវ​ជា​ច្រើន​ដែល​កើត​ឡើង​កន្លង​មក​ដោយ​ស្នើ​សុំ​ទៅ​ស្ថានប័ន​ពាក់​ព័ន្ធ​បន្ត​ស្វែង​រក​យុត្តិធម៌​សម្រាប់​លោកស្រី​ផ្ទាល់​រួម​ទាំង​កូន​ប្រុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ឱ្យ​ដឹង​ថា ស្វាមី​របស់​ខ្លួន​​មិន​បាន​ភ្ញាក់​រលឹក​ដឹង​កំហុស​ខ្លួន​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់ធ្ងរ​ចំ​ពោះ​កូន​ ឌួង ឆាយ ហើយ​ថែម​ទាំង​ប្ដឹង​លែង​លះ​លោក​ស្រី និង​ជំរុញ​តុលាការ​ឱ្យ​កោះ​ហៅ​លោកស្រី​ជា​លើក​ទី​២​ដើម្បី​ចូល​ខ្លួន​ទាញ​ហេតុ​ផល​ដើម្បី​លែង​លះ​នៅ​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ ខាង​មុខ​នេះ។​​

លោកស្រី​ប្រាប់​ថា “នាង​ខ្ញុំ​អាច​ទទួល​រង​ភាព​អយុត្តិធម៌​ដោយ​ស្វាមី​បាន​ប៉ុន្តែ​នាង​ខ្ញុំ​ដាច់​ខាត​មិន​អាច​ឱ្យ​កូន​ប្រុស​ ឌួង ឆាយ​រង​ភាព​អយុត្តិធម៌​ដោយសារ​​ស្វាមី​របស់​នាង​ខ្ញុំ​បាន​ជា​ដាច់​ខាត​។ នាង​ខ្ញុំ​ត្រូវ​តែ​ទាម​ទារ​យុត្តិធម៌​សម្រាប់​កូន​ប្រុស ឌួង ឆាយ”។

បើ​តាម​លោកស្រី ខុង លីស៊ីអាណា អ្វី​ដែល​កូន​ប្រុស​របស់​ខ្ញុំ​និយាយ​ថា​អតីត​កូន​ប្រសា​មាន​គម្រោងការ​រៀប​ចំ​ផែន​ការ​ដាក់​អន្ទាក់​កូន​ប្រុស​របស់​ខ្ញុំ​ជាមួយ​អតីត​ប្តី​របស់​ខ្ញុំ​គឺ​ជា​ការ​ពិត​។

មូលហេតុ​ដែល​ឪពុក​រៀប​ចំ​ផែន​ការ​ដាក់​អន្ទាក់​បំផ្លាញ​កម្ចាត់​កូន​ខ្លួន​ឯង​ដោយ​សារ​គាត់​ខឹង​កូន​ប្រុស​បាន​ជួយ​ណែនាំ​មេធាវី​ការ​ពារ​ក្ដី​ផ្លូវ​ច្បាប់​ដល់​នាង​ខ្ញុំ​ដើម្បី​ប្ដឹង​រឿង​ឯកពន្ធនភាព​ដែល​មាន​ស្រី​សហាយ​រហូត​ឈាន​ដល់​មាន​កូន​ស្រី​ឥត​ខាន់​ស្លា​នឹង​បាន​យក​ទ្រព្យសម្បត្តិ​រួម​ជា​ច្រើន​លាន​ដុល្លារ​ទៅ​ធ្វើ​ភូមិគ្រឹះ២​កន្លែង​និង​ដី​ជា​ច្រើន​កន្លែង​ដែល​បាន​កាត់​ចេញ​ពី​ប្លង់​ក្រុម​ហ៊ុន។ 

លោកស្រី​បន្ត​ថា​តើ​សាក​សម​ដែរ​ទេ​ដែល​ប្ដី​លួចលាក់​មាន​សហាយ​នៅ​ខាង​ក្រៅ​រហូត​មាន​កូន​មក​ឱ្យ​ប្រពន្ធ​កូន​នៅ​ផ្ទះ​ទទួល​ស្គាល់​ពេញ​មុខ​ពេញ​សិទ្ធិ​បែប​នេះ​។ប៉ុន្តែ​កូន​ប្រុស​ខ្ញុំ​មិន​បាន​ជួយ​អ្វី​លើស​​ពី​ការ​ណែនាំ​មេធាវី​។

សូម្បី​តែ​ខ្ញុំ​ឱ្យ​កូន​ប្រុស​ ឌួង ឆាយ ទៅ​ធ្វើ​សាក្សី​នៅ​តុលាការ​ថា​ឪពុក​ខ្លួន​មាន​ស្រី​ និង​កូន​នៅ​ក្រៅ​ក៏ឌួង ឆាយ មិន​ព្រម​ទៅ ​និង​ធ្វើ​តាម​ហើយ​ពេល​ខ្ញុំ​ប្ដឹង​ចុះ​រក្សា​ការ​ពារ​ផ្ទះ​ស្រី​សហាយ​របស់​គាត់​បាន​ឱ្យ​ប្រតិកម្ម​ដោយ​ឱ្យ​ទុក​កិត្តិយស​កេរ្តិ៍ឈ្មោះ​ និង​ផ្លូវ​ក្រោយ​សម្រាប់​ឪពុក​របស់​គេ​។ ប៉ុន្តែ​ឪពុក​នៅ​តែ​ដាច់​ចិត្ត​រៀប​ចំ​គម្រោង​ផែន​ការ​ជា​មួយ​អតីត​កូន​ប្រសា​ដើម្បី​ធ្វើ​បាប​កូន​ប្រុស​របស់​ខ្លួន​ឯង​បង្កើត​ទាំង​អស់។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ពី​លោក ឧកញ៉ា ឌួង ងៀប ដែលជាស្វាមីរបស់លោកស្រី​នៅឡើយ​នោះ​ទេ។

ដោយ​ឡែក​ទាក់​ទង​រឿង​កូន​ប្រុស ឌួង ឆាយ និង​អតីត​ភរិយា​ត្រូវ​បាន​លោក​ស្រី​លើក​ឡើង​ថា​ពេល​រៀប​ការ​រួច​ហើយ​លោក​ស្រី​បាន​ឱ្យ​កូន​ទាំង​ពីរ​ទៅ​រស់​នៅ​ផ្ទះ​វីឡា​និង​គ្រប់​គ្រង​ស្ថានីយ​ប្រេង​តូតាល់​នៅ​ផ្លូវ​២០០៤​ដែល​ចំនេញ១ម៉ឺនដុល្លារក្នុង១ ខែ (១០,០០០ដុល្លារ) ដើម្បី​បាន​ប្រាក់​ចំណូល​​ស្រាប់​ចំណាយ និង​ធ្វើ​ដើម​ទុន​ធ្វើ​ជំនួញ​។ 

ប៉ុន្តែ​អតីត​កូន​ប្រសា​ចង់​ទៅ​នៅ​ផ្ទះ​ខាង​ម្ដាយ​របស់​គេ​ដើម្បី​ម្ដាយ​​របស់​គេ​បាន​ជួយ​មើល​កូន​ចំណែក​រឿង​ដី​ផ្ទះ​ស៊ីសុវត្ថិ​និង​ផ្ទះ​វីឡា​ដែល​អតីត​កូន​ប្រសា​របស់​ខ្ញុំ​ថា​ទិញ​ដោយ​លុយ​ខ្លួន​ឯង​ជា​មួយ​កូន​ប្រុ ស​របស់​ខ្ញុំ​នោះ​មិន​មែន​ជា​ការ​ពិត​ទេ​ ខ្ញុំ​មាន​​​ភស្តុតាង​ដែល​ម្ចាស់​ផ្ទះ​ស៊ីសុវត្ថិ​ឈ្មោះ​លោក ហុី ប៊ុនថា និង​ភរិយា​បាន​មក​យក​សែក​លុយ​នៅ​ក្រុម​ហ៊ុន​របស់​ខ្ញុំ និង​ដក​លុយ​ពី​កុង​ធនាគារ​ក្រុមហ៊ុន​របស់​ខ្ញុំ​កក់​លើក​ទី១​ ចំនួន ៥០,០០០​ដុល្លារ​និង​បង់​ផ្ដាច់​​លើក​ទី២​ចំនួន ​១៤១,៦០០​ដុល្លារ។

លោកស្រី​និយាយ​ទៀត​ថា​ចំណែក​ដី​ផ្ទះ​វី​ឡា​ដែល​កូន​ប្រសា​កំពុង​រស់​នៅ​រាល់​ថ្ងៃ​ក៏​ជា​កេរ្តិ៍​អំណោយ​របស់​អ្នកស្រី ​ដែល​បាន​ផ្ដល់​ឱ្យ​ថែម​ និង​បាន​ទិញ​ដី​មួយ​ឡូត៍​ថែម​ទៀត​ជាប់​ផ្ទះ​វីឡា​ដែល​មាន​តម្លៃ​១២៥.០០០​ដុល្លារ​ដែល​បាន​ដក​លុយ​ចេញ​ពី​កុង​ក្រុមហ៊ុន​របស់ ខ្ញុំ​ដដែល​ប៉ុន្តែ​បែរ​ជា​អតីត​កូន​ប្រសា​និយាយ​ថា​ទិញ​ដោយ​ខ្លួន​ឯង​ដែល​នាង​ខ្ញុំ​មាន​ភស្តុតាង​បង្ហាញ​នៅ​ទី​នេះ​។

លោក​ស្រី​អះអាង​ថា​អតីត​កូន​ប្រសា​របស់​លោក​ស្រី​លើក​ឡើង​និយាយ​ក្នុង​ការ​ឡាយ​ចុង​ក្រោយ​របស់​នាង​ពាក់ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិ​គឺ​មិន​មែន​ជា​ការ​ពិត​ និង​គ្មាន​ភស្តុតាង​ទាល់​តែ​សោះ​។

លោក​ស្រី​និយាយ​ទៀត​ថា​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ​២០២០​កូន​ប្រ​សា​បាន​ខ្ចី​លុយ​នាង​ខ្ញុំ​ចំនួន​​៦០​ម៉ឺន​ដុល្លារ​ ដើម្បី​ទិញ​ផលិតផល​​នៅ​​កូរ៉េ​យក​មក​លក់​ដែល​ជា​រោងចក្រ​មិត្ត​ភក្តិ​រក​ស៊ី​​ដីធ្លី​​ជាមួយ​​ខ្ញុំ​កាលពី​ជាង​១០​ឆ្នាំមុន​ដែល​រាល់​មុខ​ជំនួញ​ទាំងអស់​ជា​គំនិត​ផ្ដួច​​ផ្តើម​និង​ដើម​ទុន​ពី​គ្រួ​សារ​របស់​ខ្ញុំ​ទាំង​អស់​ប៉ុន្តែ​​បែរ ជា​នាង​និយាយ​មក​ថា​រាល់​ភាព​ជោគ​ជ័យ​រាល់​ថ្ងៃ​បាន​មក​ពី​នាង​ផ្ដួច​ផ្ដើម​​គំនិត​​រក​ស៊ី​ទាំង​​ដែល​នា ង​មិន​ចេះ​ភាសា​អង់គ្លេស​ច្បាស់លាស់​និង​មិន​ហ៊ាន​ទាំងឡាយ​​ហ្វេ​ស​ប៊ុក​លក់ដូរ​ផង​តាំងពី​ដំបូង​មក​៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម