ព័ត៌មានជាតិ
តំបន់ក្រហមស្ទឹងមានជ័យត្រៀមប្ដូរពណ៌នៅប៉ុន្មានថ្ងៃខាងមុខ
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ តំបន់ក្រហមដែលស្ថិតនៅក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងត្រូវប្រែពណ៌។

លោកបានសង្កេតឃើញថា បងប្អូនដែលបច្ចុប្បន្នកំពុងមានវត្តមាននៅតំបន់ក្រហមក្នុងមូលដ្ឋានខណ្ឌមានជ័យ បានយកសំណាកលើកទីពីរ សឹងតែគ្រប់ៗគ្នាហើយ ហើយអ្នកដែលផ្ទុកមេរោគកូវីដ-១៩ វិជ្ជមាន ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរួចរាល់ដែរ ដូច្នេះតំបន់ក្រហមរបស់ខណ្ឌមានជ័យនឹងឈានទៅរកការប្រែពណ៌ នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

នៅក្នុងការចូលក្នុងតំបន់ក្រហមនេះ តម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សូម្បីតែសំលៀកបំពាក់គឺ ចូលម្តងត្រូវផ្លាស់ប្តូរចេញម្តង។ សូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


