Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​សម្រុក​ជួសជុល​ផ្លូវ​ចំនួន​២ខ្សែ ដែល​ខូចខាត​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័​យ​ បានចុះត្រួតពិនិត្យផ្លូវចំនួន២ខ្សែ ​មាន​ប្រវែង ៩ គីឡូម៉ែត្រ ដែលក្រុមការងារ​កំពុង​ជួលជុលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​ ក្រោយពីរងការខូចខាត​ដោយសារជំនន់​ទឹក​ភ្លៀង កាលពីពេលថ្មីៗកន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោ​ក​ គឹង​ វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័​យ បានប្រាប់អ្នកយក​ព័ត៌មាន​​ឲ្យដឹងថា ផ្លូវដែលក្រុម​ការ​ងារ​កំពុងជួស​ជុល ​មាន២ខ្សែ ដោយ​ខ្សែទី១ ត្រង់ចំណុចផ្លូវវិស្វកម្ម​ បំបែកទៅគោកតាទេន​ ស្ថិតក្នុងភូមិ​វត្ត​ចាស់​ ឃុំថ្មពួក​ ស្រុកថ្មពួក ​មានប្រវែងសរុប៨គីឡូម៉ែត្រ​ តែក្នុងនោះជំនន់ទឹកភ្លៀង បាន​វាយ​ប្រហារ​ចំណុច​ៗខ្លះនៃប្រវែងផ្លូវពាក់​កណ្ដាល​​ ចំណែកខ្សែទី២​ ផ្លូវចូលភូមិតាឡី​ ឃុំគោករមៀត​ ស្រុកថ្មពួក​ ប្រវែងប្រ​មាណ​១គីឡូម៉ែត្រ។

អភិបាលរង បាន​បញ្ជាក់​ថា ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន ក្នុងស្រុកថ្មពួក ​​បានរងរនូវការខូចខាតយ៉ាងដំណំ ពិសេស គឺផ្លូវ ដែលត្រូវបានទឹកហូរកាត់ផ្តាច់ ពិបាកដល់ការធ្វើដំណើរ និងសកម្មភាព​ដឹកកសិផលរបស់​ប្រជាកសិករ​ជាដើម។

លោក គឹង វណ្ណះ បានឲ្យដឹងដែរថា ​ដោយមានការណែនាំពីលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងដើម្បីជាការឆ្លើយតបនឹង​តម្រូវការចាំបាច់​របស់​ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ​ លោកបានដឹកនាំក្រុមការងារជួសជុលស្តារឡើងវិញ នូវ​ផ្លូវទាំង២ខ្សែ​នេះ ខណៈ​ថវិកាដែលត្រូវចំណាយលើការជួសជុល គឺទទួលបានការ​ឧបត្ថម្ភ​ពី​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន ​​ និងលោកស្រី​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន៕
 
អត្ថបទ ៖ វ៉ាន់ ណាង


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១៣ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម