Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី បាន​និងកំពុង​ជីក​ស្តារ​ប្រឡាយ ដើម្បី​កុំឲ្យ​លិច​ផ្លូវជាតិ​លេខ​៤​និង​មុខ​ព្រលាន​​

បានផុស

នៅ

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ជីក​ស្តារ​ប្រឡាយ​អូរ​ខ្សាច់​ ដែល​មាន​ប្រវែង​១៨​គីឡូម៉ែត្រ ចេញពី​ឃុំ​បែក​ចាន ក្នុងស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល ឆ្លង​មក​សង្កាត់​កំបូល សង្កាត់​ឪឡោក សង្កាត់​ស្នោរ ខណ្ឌ​កំបូល ហើយ​បន្ត​ហូរ​ចូល​ទៅ​ក្នុង​បឹង​តា​ម៉ោ​ក ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​លិចលង់​នៅ​ផ្លូវជាតិ​លេខ​៤​និង​នៅមុខ​ព្រលាន​យន្ត​ហោះ​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើក​ឡើង​ថា ប្រឡាយ​អូរ​ខ្សាច់​មាន​ប្រវែង​១៨​គីឡូម៉ែត្រ ដោយ​ចាប់​ផ្តើម​ពី​ឃុំ​បែក​ចាន ក្នុងស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល បន្ត​មក​សង្កាត់​កំបូល សង្កាត់​ឪឡោក សង្កាត់​ស្នោរ ខណ្ឌ​កំបូល ហើយ​បន្ត​ហូរ​ចូល​ទៅ​ក្នុង​បឹង​តា​ម៉ោ​ក​តែម្ដង​។ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ប្រឡាយ​អូរ​ខ្សាច់​ពិត​ជា​មាន​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​រំដោះ​ទឹក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ពោល​គឺ​ទឹក​ដែល​បាន​ធ្លាក់​មកពី​ខេត្ត​កំពង់ស្ពឺ​ តាម​អម​ផ្លូវជាតិ​លេខ​៤ ដល់​ចំណុច​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខាងលើ ប្រឡាយ​នេះ​បាន​បង្វែរ​ផ្លូវទឹក​ទៅ​រក​បឹង​តា​ម៉ោ​ក​តែម្ដង ដែល​ធ្វើឲ្យ​កាត់បន្ថយ​នូវ​បរិមាណ​ទឹក​ ដែល​ត្រូវ​ហូរ​ចូល​រាជធានី ដែល​ធ្លាប់តែ​ធ្វើ​ឲ្យ​លិច លង់ នៅមុខ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង នា​ពេល​កន្លងមក​។ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ប្រឡាយ​រំដោះ​ទឹក​ប្រវែង​១៨​គីឡូម៉ែត្រ​នេះ មាន​ទទឹង​ចាប់ពី ១០​ម៉ែត្រ​ទៅ ១៥​ម៉ែត្រ អាស្រ័យ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​ជាក់ស្ដែង​នៃ​តួ​ប្រឡាយ​។​

លោក​ម៉ៅ ប៊ុនធឿន បាន​បន្ត​ថា ក្រោម​ការណែនាំ​របស់​លោក ​ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រឡាយ​អូរ​ខ្សាច់​នេះ ត្រូវ​បាន​មន្ទីរ​ធនធាន​ទឹក​រាជ​ធានី​ភ្នំពេញ ចាប់ផ្ដើម​ការដ្ឋាន​ កាលពី​ខែ​កក្កដា​២០២០ ហើយ​គម្រោង​នេះ គ្រោង​នឹង​បញ្ចប់​រួចរាល់​នៅ​រដូវប្រាំង​ខាងមុខនេះ ពោល​គឺ នៅ​ពេល​រដូវវស្សា​ឆ្នាំ​២០២១​មកដល់ ប្រឡាយ​អូរ​ខ្សាច់​អាច​ដើរ​តួនាទី ក្នុង​ការ​រំដោះ​ទឹកបាន​តែម្ដង ដោយ​មិន​ឲ្យ​ទឹក​ហូរ​មកដល់​ព្រលាន​យន្តហោះ​ភ្នំពេញ​ឡើយ​។ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា គិត​មកដល់ពេលនេះ​ប្រឡាយ​អូរ​ខ្សាច់ សម្រេច​បាន​ជាច្រើន​ភាគ​រយ​ហើយ ពោល​គឺ​នៅសល់​១១​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ ​នឹង​បញ្ចប់​ការដ្ឋាន​ទាំងស្រុង​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​អាជ្ញាធរ​សម្រុក​ជួសជុល​ផ្លូវ​ចំនួន​២ខ្សែ ដែល​ខូចខាត​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២៧ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម