លោក ប៉ុល ហំ​ម ៖ ខ្ញុំ​ធ្វើ​អ្វីៗ​តាម​ឧ​ត្ត​ម​គតិ​របស់ខ្ញុំ ! គេ​នឹង​រិះគន់ នៅពេល​យើង​ធ្វើ​អ្វីមួយ​មិន​ស្របតាម​អ្វីដែល​គេ​ចង់បាន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក ប៉ុល ហំ​ម ៖ ខ្ញុំ​ធ្វើ​អ្វីៗ​តាម​ឧ​ត្ត​ម​គតិ​របស់ខ្ញុំ ! គេ​នឹង​រិះគន់ នៅពេល​យើង​ធ្វើ​អ្វីមួយ​មិន​ស្របតាម​អ្វីដែល​គេ​ចង់បាន​

បានផុស

នៅ

​អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម លោក​ធ្វើ​អ្វីៗ​ទៅតាម​ឧ​ត្ត​ម​គតិ​របស់លោក មិន​ខ្វល់​ពី​ការលើកឡើង​របស់​អ្នកដទៃ​ទេ ពីព្រោះ​នៅពេលដែល​យើង​ធ្វើ​អ្វីមួយ តែងតែមាន​ការរិះគន់​ហើយ នៅពេលដែល​យើង​ធ្វើ​អ្វីមួយ មិន​ស្របទៅតាម​គំនិត​ដែល​គេ​ចង់បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប៉ុល ហំ​ម អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ផាន់ ច័ន្ទ​សាក់​សមាជិក​គណៈកម្មាធិកា​រ​នាយក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមការងារ​ខេត្តសៀមរាប ហើយ​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ផង​នោះ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​២០ ខែឧសភា​។​

​លោក ប៉ុល ហំ​ម និង​លោក ផាន់ ច័ន្ទ​សាក់​ស្ថិតនៅ​ក្នុងចំណោម អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​១១៨​រូប ដែល​ត្រូវបាន​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ទន្ទឹមគ្នា​ជាមួយនឹង​ការកាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​លោក ប៉ុល ហំ​ម បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ធ្វើ​អ្វីៗ​សម្រេច​តាម​ឧ​ត្ត​ម​គតិ​របស់ខ្ញុំ កន្លងមក​ខ្ញុំ​ធ្វើ​អ្វីៗ​ក្នុង​ក្របខ័ណ្ឌ​គណបក្សនយោបាយ ស្របទៅតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីព្រោះ​ខ្ញុំ​ម្នាក់ ក៏បាន​ចូលរួម​ធ្វើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ផងដែរ​”​។ លោក​ថា កន្លងមក​តាំងពី​រំលាយ​គណបក្ស មាន​រយៈពេល​៣ ឆ្នាំកន្លះ​គត់ គិត​មកដល់​ថ្ងៃ​ដែល​លោក​បាន​ចុះហត្ថលេខា​ស្នើសុំ​សិទ្ធ​ធ្វើ​នយោបាយ ដាក់​ទៅ​ក្រសួងមហាផ្ទៃ គឺមាន​រយៈពេល​៣ ឆ្នាំ​៦ ខែ​គត់ ដែល​ពេលវេលា​នេះ​គ្រប់គ្រាន់​ហើយ​សម្រាប់​លោក​នៅ​ស្ងៀម លោក​នៅ​ស្រុក​ខ្មែរ មិនអាច​ធ្វើ​អ្វី​ឲ្យ​ខុស​ទៅនឹង​ច្បាប់ ទៅនឹង​រដ្ឋធម្មនុញ្ញ នៅក្នុង​សង្គម​មួយ​ដែល​លោក​កំពុង​រស់នៅ​នោះទេ​។​

​លោក ប៉ុល ហំ​ម អះអាងថា នៅសល់តែ​មួយឆ្នាំ​ប៉ុណ្ណោះ ត្រូវ​ដល់ពេល​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់ ប៉ុន្តែ​លោក​អត់​មាន​ឃើញ​អតីត​ថ្នាក់ដឹកនាំ​ណា​ម្នាក់​ធ្វើ​អី ហើយ​ឃើញ​មានតែ​គណបក្ស​តូចៗ​មួយចំនួន​ដែល​លោក​គិតថា មានការ​លំបាក​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ដូច្នេះ​លោក​គិតថា ក្នុងនាម​ជា​អតីត​ថ្នាក់​ដឹក​ម្នាក់​ដែរ លោក​ត្រូវតែ​ធ្វើ​អ្វីមួយ​នៅក្នុង​ការបោះឆ្នោត​នោះ​។​

​បើតាម​លោក ប៉ុល ហំ​ម នៅពេល​ដែលមាន​ការធ្វើ​អ្វីមួយ តែងតែមាន​ការរិះគន់​ហើយ នៅពេលដែល​យើង​ធ្វើ​អ្វីមួយ​មិន​ស្របទៅតាម​គំនិត​ដែល​គេ​ចង់បាន​។ លោក​ថា របៀប​ធ្វើការ​នៃ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​៣​របៀប គឺ​គេ​ចេញទៅ​ក្រៅប្រទេស ហើយ​គេ​ធ្វើការ​តាម​គំនិត​របស់គេ ដូចជា​គេ​ទាក់ទង​ជាមួយ​អ្នកការទូត និង​ធ្វើការ​រិះគន់​គណបក្សកាន់អំណាច​ជាដើម ហើយ​គំនិត​ទាំងអស់នេះ លោក​មិនដែល​ប្រឆាំង​គេ​ទេ ប៉ុន្តែ​លោក​ក៏​មិនអាច​គាំទ្រ​ទេ ពីព្រោះ​លោក​នៅក្នុង​ស្រុក ហើយ​ថ្នាក់ដឹកនាំ​មួយចំនួន​ថា មិនត្រូវ​ធ្វើ​អ្វី​ទេ ត្រូវ​រង់ចាំ​លទ្ធផល​អន្តរាគមន៍រ​បស់​សហគមន៍​អន្តរជាតិ​។​

​លោក ប៉ុល ហំ​ម លើកឡើង​ទៀតថា នៅតែ​មួយឆ្នាំ​ទេ ដល់​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ដូច្នេះ​របៀប​លោក​ធ្វើការ លោក​មិន​អាចធ្វើ​អ្វី​ផ្ទុយ​ពី​គំនិត​ខ្លួនឯង​ទេ ពីព្រោះ​លោក​យល់ថា ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ ទោះបី​អនុវត្តបាន​១០០ ភាគរយ ឬ​មានការ​ខ្វះចន្លោះ​យ៉ាងណា គឺជា​លទ្ធផល នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្មែរ​គ្រប់រូប ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ពេលនោះ​លោក​ស្ថិតនៅក្នុង​ភាគី​១​ដែរ​គឺ ភាគី​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​លោក​បាន​ចូលរួម​តាំងពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​១៩៩១ ដែលមាន​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​។​

​លោក​ថា លោក​សប្បាយចិត្ត​ណាស់ ដែល​អាច​ធ្វើបាន​រដ្ឋធម្មនុញ្ញ​មួយ ដែលមាន​លក្ខណៈ​សេរី​ពហុបក្ស ដែល​អ្នកខ្លះ​គេ​តែង​និយាយថា ប្រជាធិបតេយ្យ​ក្លែងក្លាយ ប៉ុន្តែ​សម្រាប់​លោក​យល់ថា វា​មិនទាន់មាន​ប្រទេស​ណាមួយ ដែល​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​១០០​ភាគរយ​នោះទេ ដូច្នេះ​លោក​ត្រូវតែ​រិះរក​មធ្យោបាយ ដើម្បី​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២២​ខាងមុខនេះ ហើយ​បើ​លោក​មានកម្លាំងពលំ​គ្រប់គ្រាន់ អាចធ្វើ​នយោបាយ​តទៅទៀត លោក​នឹងចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ទៀត​។​

​លោក ប៉ុល ហំ​ម បញ្ជាក់ដែរថា ការដែល​លោក​ចេញមក​ធ្វើ​នយោបាយ​នាពេលនេះ គឺ​លោក​មិនមាន​គំនិត​បង្កើត​គណ​បក្សនយោបាយ​ខ្លួនឯង​នោះទេ ប៉ុន្តែ​លោក​បាន​មើលឃើញ​គណបក្ស​មួយ គឺ​គណបក្ស​លោក អ៊ូ ច័ន្ទ​រ័ត្ន ពីព្រោះ​គណបក្ស​នេះ​មាន​អ្នកគាំទ្រ​ច្រើន ដែលជា​អតីត​មេដឹកនាំ និង​អតីត​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ តែ​ជា​ទស្សនៈ​របស់លោក លោក​មិន​ចង់​ឲ្យ​គណបក្ស​នេះ នៅ​ជា​គណបក្ស​តូច​មួយ​នោះទេ គឺ​ចង់​ឲ្យ​មានការ​រួបរួមគ្នា​ឲ្យ​ធំ​ឡើង ហើយ​លោក​បាន​អំពាវនាវ​ដល់​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញមក​ធ្វើ​នយោបាយ​នេះ​ធ្វើការ​រូប​រួមគ្នា ឲ្យ​ក្លាយ​ទៅជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​។​

​សូមបញ្ជាក់ថា អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សម្រេចចិត្ត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ ត្រូវបាន​លោក សម រង្ស៊ី លោកស្រី មូរ សុក​ហួរ និង​លោក អេង ឆៃអ៊ាង និង​មនុស្ស​មួយចំនួនទៀត ដែល​ក្រុម​ស្ម័គ្រស្មោះ​ជាមួយ​លោក សម រង្ស៊ី ចាត់ទុកថា ជា​មនុស្ស​ក្បត់បក្ស ហើយ​ដែល​មកដល់ពេលនេះ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៤​នាក់​ហើយ បាន​ក្លាយជា​មនុស្ស​ក្បត់​បក្ស ដោយ​គ្រានតែ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​៕ អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ម៉ាឡេស៊ី រកឃើញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពខ្ពស់ប្រឆាំងការឈឺធ្ងន់

ព័ត៌មានជាតិ១៧ នាទី មុន

គម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់ការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ភ្នំពេញ ជំហានទី៤ បានបញ្ចប់

ព័ត៌មានជាតិ១៧ នាទី មុន

មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងចុះចាក់វ៉ាក់សាំងការពារជំងឺដុំពក​លើស្បែកសត្វគោ ក្របី ចំនួន​៣០០​ក្បាល

ព័ត៌មានជាតិ២១ នាទី មុន

សត្វគោ និងក្របី ៣០០ក្បាល បានចាក់វ៉ាក់សាំង ការពារជំងឺដុំពកលើស្បែក នៅឃុំពេជចង្វា ខេត្តកំពង់ឆ្នាំង

អាជីព២៦ នាទី មុន

គ្រប់គ្រងអាជីវកម្មបែប Micromanagement មុន -ក្រោយ នឹងដួលរលំឆាប់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services