វិស័យ​ឯកជន​ ព្រួយបារម្ភ​ពី​ការ​បរិច្ឆេទ​សម័យ​ប្រឡង​ឌី​ប្លូ​ម​និង​បាក់​ឌុប​នៅ​ឆ្នាំនេះ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វិស័យ​ឯកជន​ ព្រួយបារម្ភ​ពី​ការ​បរិច្ឆេទ​សម័យ​ប្រឡង​ឌី​ប្លូ​ម​និង​បាក់​ឌុប​នៅ​ឆ្នាំនេះ​

បានផុស

នៅ

ភ្នំពេញ​ ៖​ លោក​ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​ពី​កាលបរិច្ឆេទ​នៃ​ដំណើរការ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ឬ​ឌី​ប្លូ​ម​និង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នៅ​ឆ្នាំនេះ​នៅ​មិនទាន់មាន​ភាពច្បាស់លាស់ ស្រប​ពេលដែល​ព្រឹត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ​នៅ​មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក បាន​មានប្រសាសន៍ថា​ កាល​បរិច្ឆេទ​នៃ​ការប្រឡង​ឌី​ប្លូ​ម​និង​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​គឺជា​កង្វល់​របស់​វិស័យ​ឯកជន​ព្រោះ​លោក​ចាត់ទុកថា​ការ​បរិច្ឆេទ​នៃ​ការប្រឡង​ឌី​ប្លូ​ម​និង​បាក់​ឌុប​គឺជា​រឿង​សំខាន់​ព្រោះថា​វា​ជា​កក្តា​ស្លាប់​រស់​នៃ​និរន្តរភាព​នៃ​ឆ្នាំ​សិក្សា​។

គួរ​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​២០២០​កន្លងទៅ​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ១៩​ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សម្តេច​តេ​ជោ​ហ៊ុន សែន​ បានសម្រេច​ឲ្យ​បេក្ខជន​ប្រឡង​ឌី​ប្លូ​ម​ដែល​មិនបាន​ចូល​ប្រឡង​និង​បេក្ខជន​ប្រឡង​ធ្លាក់​និង​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​បាក់​ឌុប​ទាំងអស់​ឲ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​ចាំ​បាច់​ឆ្លងកាត់​ការប្រឡង​ឡើយ​។

យ៉ាងណាក៏ដោយ លោក រស់ សុ វាចា អ្នកនាំពាក្យ ក្រសួង អប់រំ​យុវជន​និង​កីឡា​បានស្នើ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​កាលបរិច្ឆេទ​នៃ​សម័យ​ប្រឡង​ថ្នាក់ជាតិ​ទាំងពីរ​នេះ​ក្រសួង​នឹង​ជម្រាបជូន​នាពេល​ក្រោយ​។

លោក​បាន​មានប្រសាសន៍ថា ​ចំពោះមុខ​នេះ​ក្រសួង​លើកទឹកចិត្ត​សិស្សានុសិស្ស និង​បេក្ខជន​ប្រឡង​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​តាម​អន​ឡាញ ថែរក្សា​សុខភាព និង​គាំទ្រ​គ្នា​ទៅវិញទៅមក​ខណៈ​ពេល​ដែល​កម្ពុជា និង​ពិភពលោក​កំពុង​ប្រឈម​នឹង​កូ​វីដ​-១៩​នៅឡើយ​។

លោក បាន​បញ្ជាក់ថា ក្រសួង​អប់រំ​នៅតែ​បន្ត​លើកកម្ពស់​គុណភាព​អប់រំ និង​គុណភាព​ប្រឡង​ឌី​ប្លូ​ម​និង​បាក់​ឌុប​ដដែល​បើទោះបីជា​កម្ពុជា​ជួបប្រទះ​នឹង​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

នយោបាយ១ ម៉ោង មុន

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ ២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services