ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភថវិកាជូនសាខាកាកបាទក្រហមខេត្តស្វាយរៀង ក្នុងខួបទី១៥៨នៃទិវាពិភពលោកកាកបាទក្រហម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភថវិកាជូនសាខាកាកបាទក្រហមខេត្តស្វាយរៀង ក្នុងខួបទី១៥៨នៃទិវាពិភពលោកកាកបាទក្រហម

បានផុស

នៅ

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ  ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិការសាខាមួយចំនួនទៀត បានអញ្ជើញទទួលមូលនិធិពីសប្បុរសជន ក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការចូលរួមឧបត្ថម្ភពី ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងសហការី សរុបថវិកាចំនួន ១៦,៤០០,០០០រៀល និង៧,៣៥០ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។

ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ឆ្លើយតប ទៅនឹងទឹកចិត្តជ្រះថ្លារបស់ឯកឧត្តម ប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង និងសហការី បានយក មូលនិធិមកប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ថ្ងៃនេះពិតជាបានរួមចំណែកការងារ មនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយតាមសហគមន៍ ដោយស្រមតាមប្រធានបទ (ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ)។

ឯកឧត្តមបន្តថា ក្នុងនាមប្រធានគណៈកម្មាធិការសាខាកម្ពុជាខេត្តស្វាយរៀង សូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះ ឯកឧត្តម លោក លោកស្រី ដែលនាំមកនូវមូលនិធិ និងសម្ភារនាពេលកន្លងមកក៍ដូចជាពេលនេះ សូមឲ្យទទួលបាននូវ ពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ គឹម សេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services