ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងទទួលជួបមន្រ្តីការទូតជាន់ខ្ពស់អាមេរិកនៅវេលាម៉ោង ៤ ល្ងាចនេះ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងទទួលជួបពិភាក្សាការងារជាមួយលោកស្រី Wendy R.Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅវេលាម៉ោង៤រសៀល ថ្ងៃទី១ ខែមិថុនានេះ។ នេះបើយោងតាមប្រភពព័ត៌មានពីខុន្ទកាល័យសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Wendy R.Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១ថ្ងៃ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។ កម្ពុជាជាប្រទេសបីនៅក្នុងចំណោមអាស៊ាន១០ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះជ្រើសរើសយកនៅក្នុងដំណើរទស្សនកិច្ចរបស់ខ្លួនលើកដំបូង ១១ថ្ងៃទៅកាន់ប្រទេសមួយចំនួនចាប់ពីថ្ងៃទី២៥ ខែឧសភាដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី ឥណ្ឌូនេស៊ី កម្ពុជា និងប្រទេសថៃ។ នៅកម្ពុជា លោកស្រី Wendy R.Sherman នឹងជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី។ លើសពីនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏នឹងអនុញ្ញាតទទួលជួបជាមួយលោកស្រី Wendy R.Sherman ផងដែរ។ បើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រាប់សារព័ត៌មានថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១ ខែមិថុនា គឺដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជាអាមេរិក។ ទោះបីមានការអះអាងបែបនេះក៏ដោយក្រុមអ្នកវិភាគនយោបាយកម្ពុជាបានមើលឃើញថា វត្តមានមន្ត្រីការទូតជាន់ខ្ពស់អាមេរិកនៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះមានសញ្ញាណវិជ្ជមានជាច្រើនទាក់ទិននឹងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R.Sherman។ ការសម្រេចជ្រើសយកម្ពុជានៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីពេលនេះ ទី១អាចជាទម្លាប់ការទូតមួយក្រោយមន្រ្តីការទូតថ្មីឡើងកាន់តំណែង នោះនយោបាយការទូតរបស់រដ្ឋាភិបាលថ្មីតែងផ្សព្វផ្សាយទៅកាន់តំបន់សំខាន់ៗដែលរដ្ឋបាលថ្មីរបស់លោក ចូ បៃឌិន ត្រូវតែពង្រឹង។
តើកម្ពុជាមានសារៈសំខាន់អ្វីខ្លះចំពោះអាមេរិក? ហេតុអ្វីសម្តេចតេជោ ហ៊ុន សែន ទទួលជួបលោកស្រី Wendy R.Sherman? សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកការទូតជើងចាស់មួយរូបដែលបានកាន់អំណាចយូរជាងគេនៅក្នុងតំបន់អាស៊ាន សម្តេចពោរពេញទៅដោយបទពិសោធន៍ក្នុងការធ្វើនយោបាយ ទាំងនយោបាយការទូត និងការដឹកនាំ ផ្សះផ្សារជាតិការដឹកនាំកិច្ចអភិវឌ្ឍន៍ប្រទេស។ដោយឡែកការងារការទូត ឬហៅថាទំនាក់ទំនងអន្តរជាតិវិញ សម្តេចតេជោ ហ៊ុន សែន តែងតែជាអ្នកចរចាប្រកបដោយថាមភាព សម្តេចមានការថ្លឹងថ្លែងច្បាស់លាស់ នយោបាយការទូតរបស់កម្ពុជាគឺការបើកចំហជើងមេឃដោយគ្មានការរើសអើង សំខាន់អ្នកណាហុចដៃមកមុន គឺទទួលមុន។ មានការលើកឡើងថា ហេតុអីអាមេរិកជ្រើសរើសកម្ពុជាក្នុងដំណើរទស្សនកិច្ចនេះ ចម្លើយគ្រាន់តែយល់ថាសហរដ្ឋអាមេរិកប្រសិនជាយើងមិនមានប្រយោជន៍សម្រាប់គេទេ ប្រទេសតូចដូចកម្ពុជានេះប្រហែលមិននៅក្នុងក្រសែភ្នែកអាមេរិកទេ។ ដូចនេះអាចនិយាយបានថាដោយសារកម្ពុជាមានតម្លៃ ទើបគេមករក គេមកពឹងពាក់ ដោយសារថាកម្ពុជានឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ហៅកាត់ថា ASEM នៅចុងឆ្នាំនេះ ហើយនៅឆ្នាំក្រោយកម្ពុជានឹងក្លាយជាប្រធាន អាស៊ាន។ លើសពីនេះកម្ពុជាក៏នឹងកាន់តួនាទីជាអគ្គលេខាធិការអាស៊ានផងដែរ នៅក្នុងតួនាទីដ៏មានសារៈសំខាន់ទាំងនេះកម្ពុជាមានសិទ្ធិក្នុងការសម្រេចលើ បញ្ហាក៏ដូចជាការលើកសំណើ ការសម្របសម្រួល លើបញ្ហាអន្តរជាតិមួយចំនួន។ បើតាមក្រសួងការបរទេសអាមេរិកលោកស្រី Wendy Ruth Sherman នឹងពាំនាំការប្តេជា្ញចិត្តរបស់សហរដ្ឋអាមេរិកចំពោះភាពចាំបាច់នៅអាស៊ាន និងដំណោះស្រាយបញ្ហាកម្រិតទ្វេភាគីនិងតំបន់ផងដែរ។ អាមេរិកក៏នឹងជំរុញប្រទេសមីយ៉ាន់ម៉ាឱ្យបញ្ឈប់អំពើហិង្សា ដោះលែងអ្នកជាប់ឃុំដែលខ្លួនថាជាអំពើអយុត្តិធម៌ និងស្តារប្រទេសមីយ៉ាន់ម៉ាឱ្យទៅរកផ្លូវប្រជាធិបតេយ្យឡើងវិញផងដែរ៕
អត្ថបទ៖ ណារី

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


