Connect with us

ព័ត៌មានជាតិ

អរិយក្សត្រ អាច​ជា​ទិសដៅ​វិនិយោគ​បន្ទាប់​សម្រាប់​អ្នក​អភិវឌ្ឍន៍​បុរី​ធំៗ​នៅ​កម្ពុជា

បានផុស

នៅ

ដោយមានទីតាំងភូមិសាស្រ្តកៀកនឹងជួរមាត់ទន្លេរទីក្រុងភ្នំពេញ ដែលមានតម្លៃដីរហូតដល់ទៅ៤,០០០ ទៅ ៥,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ អរិយក្សត្រអាចជាទិសដៅវិនិយោគបន្ទាប់សម្រាប់អ្នកអភិវឌ្ឍបុរីធំៗនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ន សៀប អគ្គនាយកក្រុមហ៊ុន ឃី រៀល អុីស្ទេត មានប្រសាសន៍ថា៖ «ដោយសារតម្លៃដីនៅអរិយក្សត្រនៅទាបជាងតម្លៃដីនៅរាជធានីភ្នំពេញ អ្នកអភិវឌ្ឍបុរីធំៗអាចនឹងពិចារណាទៅសាងសង់គម្រោងលំនៅដ្ឋាននៅទីនោះ។ បើប្រៀបធៀបនឹងតម្លៃដីនៅជួរមាត់ទន្លេរទីក្រុងភ្នំពេញដែលមានតម្លៃរហូតដល់៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តម្លៃដីនៅអរិយក្ស័ត្រស្ថិតនៅចន្លោះពី៥០០ ទៅ ១,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។»

លោក ស៊ន សៀប បានបន្តថា ដោយសារតែភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត និងតម្លៃដីនៅទាបជាងរាជធានីភ្នំពេញ អរិយក្ស័ត្រមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកវិនិយោគអចលនទ្រព្យ។ បច្ចុប្បន្ន យើងឃើញមានគម្រោងសាងសង់លំនៅដ្ឋានមួយចំនួននៅអរិយក្ស័ត្រដូចជា បុរីចតុមុខសុីធី និងបុរីវីឡាទួលសង្កែ​ និងបុរីស្វាយជ្រុំអរិយក្ស័ត្រ។ បន្ទាប់ពីគម្រោងស្ពានដែលតភ្ជាប់ពីខណ្ឌជ្រោយចង្វារទៅស្វាយជ្រុំ អរិយក្សត្រសាងសង់រួចរាល់ អ្នកអភិវឌ្ឍបុរីធំៗទំនងជាមិនមើលរំលងតំបន់មួយនេះទេ។

លោក វីរៈ គឺជាតំណាងផ្នែកលក់បុរីចតុមុខស៊ីធី ដែលនៅជិតទីក្រុងភ្នំពេញ ទល់មុខព្រះបរមរាជវាំង និងជិតគម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ។ លោកបានលើកឡើងថា គម្រោងបុរីរបស់លោកមានការចាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជន ដោយសារវាមានចម្ងាយមិនឆ្ងាយពីទីក្រុងភ្នំពេញ។

បើតាមលោកវីរៈ គម្រោងបុរីធំៗផ្សេងទៀតមិនយូរមិនឆាប់នឹងមកអភិវឌ្ឍនៅតំបន់នេះដែរ ដោយសារតែលោកជឿជាក់ថានឹងមានស្ពានតភ្ជាប់តំបន់នេះនៅថ្ងៃអនាគត។ បច្ចុប្បន្ន លោកឃើញមានខាងបុរីធំមួយកំពុងរៀបចំត្រៀមអភិវឌ្ឍលំនៅដ្ឋាន ដែលស្ថិតនៅជាប់នឹងគម្រោងដែលលោកកំពុងលក់។

ទាក់ទងនឹងតំបន់អរិយក្ស័ត្រនេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា មានសុទិដ្ឋិនិយមថា៖ «នៅថ្ងៃអនាគត តំបន់អរិយក្សត្រនឹងអាចក្លាយជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយសក្ដានុពលមួយ ដោយសារវានៅជាប់នឹងមាត់ទន្លេរ ហើយនៅកៀកទីក្រុងភ្នំពេញជាងគេ។»

លោកច្រឹក សុខនីម បានបន្តថា ដោយមើលឃើញពីសក្ដានុពលតំបន់អរិយក្សត្រ អ្នកអភិវឌ្ឍបុរីធំៗមួយចំនួនទំនងជាកំពុងពិចារណាទៅវិនិយោគនៅទីនោះ ជាពិសេសនៅពេលដែលគម្រោងសាងសង់ស្ពានតភ្ជាប់តំបន់នេះត្រូវបានប្រកាសសាងសង់ជាផ្លូវការ។

គួរបញ្ជាក់ថា តម្លៃដីនៅអរិយក្សត្រចាប់ផ្ដើមឡើងថ្លៃ ចាប់តាំងពីមានការប្រកាសចង់សាងសង់ស្ពានតភ្ជាប់ទីក្រុងភ្នំពេញទៅកាន់តំបន់ស្វាយជ្រុំ អរិយក្សត្រ។ គម្រោងសាងសង់ស្ពាននៅតំបន់ស្វាយជ្រុំ អរិយក្សត្រ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានស្នើសុំប្រទេសកូរ៉េខាងត្បូងជួយកសាងស្ពាននៅកម្ពុជា ដើម្បីទុកជាចំណងដៃមិត្តភាពកម្ពុជា-កូរ៉េ ខណៈដែលកម្ពុជាមានតែស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម